Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​បញ្ជា​អនុវត្ត​ឲ្យ​ម៉ឹង​ម៉ាត់​វិធានការ​សុខាភិបាល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩

  • Print

រាជធានីភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានធ្វើការណែនាំមេបញ្ជាការ ប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវបន្ដអនុវត្តឲ្យម៉ឹងម៉ាត់បំផុតនូវវិធានការសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

តាមសេចក្ដីណែនាំរបស់អគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានឲ្យដឹងថា ដោយមានការព្រួយបារម្ភចំពោះស្ថានភាពនៃជំងឺកូវីដ-១៩ ដែលបានរីករាលដាលកាន់តែធំនៅរាជធានីភ្នំពេញ

និងនៅខេត្តមួយចំនួនទៀត ជាពិសេសការរីករាលដាលចូលទៅក្នុងអង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទ នាពេលថ្មីៗនេះបើទោះបីជាក្រសួងការពារជាតិបានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះបានដល់ស្ទើរតែគ្រប់យោធិនទូទាំងប្រទេសហើយក្ដី ។

នាយឧត្ដមសេនីយ៍ បញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងជួរកងព័ទ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទណែនាំដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ដូចជា បន្តអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» ។

ជាងនេះទៅទៀត នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានណែនាំឲ្យត្រួតពិនិត្យទីតាំងចត្តាឡីស័កនៅក្នុងអង្គភាពរៀងៗខ្លួនដែលបានរៀបចំកន្លងមកសម្រាប់ធ្វើចត្តាឡីស័ក ក្នុងករណីដែលយោធិននៅក្នុងអង្គភាពមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ។

ជាពិសេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរឹតបន្តឹងការគ្រប់គ្រងកម្លាំង ទាំងកម្លាំងជំនាញ កម្លាំងសុខាភិបាល និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ជា ។

យោងតាមសារសម្លេងនាល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំឱ្យក្រុមគ្រូពេទ្យរបស់កងទ័ពទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់នៅពេលចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនដល់កងទ័ពដែលត្រូវទៅទទួលវ៉ាក់សាំង ។

ការណែនាំរបស់ សម្តេចពិជ័យសេនា បានធ្វើឡើងបន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩ ទៅលើទាហានម្នាក់ ឈ្មោះ ដារ៉ា សកល នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន២លើករួចរាល់។

សម្រាប់គ្រូពេទ្យកងទ័ព ដែលទទួលបន្ទុកក្នុងការចាក់វ៉ាក់ សាំងនេះ សម្តេចពិជ័យសេនា បានណែនាំឱ្យបង្កើនការប្រុង ប្រយ័ត្នជាពិសេសនៅពេលសម្ភាសដល់កងទ័ព ដែលទៅចាក់វ៉ាក់សាំង។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ក្រុមគ្រូពេទ្យត្រូវតែការពារខ្លួនឱ្យបានម៉តចត់ ទោះបីជាខ្លួនបានចាក់វ៉ាក់សាំងហើយក៏ដោយ។ ដោយសារតែការចម្លងជំងឺនេះ មិនបានរើសមុខអ្នកចាក់វ៉ាក់សាំង ឬមិនចាក់វ៉ាក់សាំងនោះទេ ។

សម្តេចពិជ័យសេនា ក៏បានបានផ្តាំដល់កងទ័ពទាំងអស់ កុំឱ្យមានការធ្វេសប្រហែសឱ្យសោះ ជាពិសេស ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ។

ទន្ទឹមនឹងនេះ សម្តេចពិជ័យសេនា ជំរុញឱ្យសម្ភាសសួរព័ត៌មានឱ្យបានច្រើនអំពីអ្នកជំងឺកូវីដ១៩ថ្មីខាងលើនេះ ដើម្បីដឹងអំពីប្រភពចម្លងឱ្យច្បាស់លាស់ និងងាយស្រួលក្នុងការស្វែងរកដើម្បីបង្ការ ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៥៤១នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ចំនួន៨៩៨នាក់ ,កំពុងសម្រាកព្យាបាល ចំនួន៦៤០នាក់ អ្នកជំងឺម្នាក់ស្លាប់៕

ដកស្រង់ពី៖ កោះសន្តិភាព