Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរជាតិអប្សរា និងអង្គភាពនគរបាលបេតិកភណ្ឌ រួមគ្នាដាំដើមឈើនៅខាងជើងខ្លោងទ្វារដីឆ្នាំង

  • Print

(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា បានសហការចូលរួមដាំកូនឈើ ជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់រមណីយដ្ឋានអង្គរ ស្ថិតនៅចំណុចប៉ុស្តិ៍ការពារខ្លោងទ្វារដីឆ្នាំង ខាងស្តាំដៃផ្លូវបំបែកទៅអង្គរក្រៅ។

សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។ កូនឈើទាំងនោះត្រូវបានដាំឡើងវិញ ដើម្បីបំពេញចន្លោះព្រៃឈើនៅតាមដងផ្លូវ និងចូលរួមចំណែកក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបណ្តុះកូនឈើ និងដាំកូនឈើជាច្រើនម៉ឺនដើមរៀងរាល់ឆ្នាំ។

ក្រៅពីនោះ ក៏បានចែកជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ រួមទាំងស្ថាប័នផ្សេងៗក្នុងនិងក្រៅខេត្តសៀមរាបសម្រាប់ដាំ ដើម្បីបង្កើនគម្របបៃតងដល់បរិស្ថាន៕

ដកស្រង់ពី៖ កោះសន្តិភាព