Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ និងបន្តចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព

  • Print

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរ រហូតមកដល់ពេលនេះបានប្រមាណ៩៥% ហើយនឹងគ្រោងឲ្យបានរួចរាល់នៅចុងខែមីនានេះ។

បន្ទាប់ពីអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ, សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យ នគរទេព ដែលគ្រោងនឹងធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ មានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការរៀបចំមន្ទីរពេទ្យ «នគរទេព» ទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ថ្មីមួយទៀត ជាមួយហេដ្ឋារចនាសម្ព័ន្ធទូទៅ៖ * ផ្ទៃដីទំហំ១ហិកតា ៥០អា

* ទំហំអគារ ២៥០០០មែត្រការេ កំពស់៥ជាន់

* មានប្រព័ន្ធ ទឹក ភ្លើងល្អបំពាក់ប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិ។ រចនាបថ បចេ្ចកទេស :

* ជាទីតាំងមន្ទីរពេទ្យមានចំណុះ សរុប៥០០គ្រែ ដោយអាចរៀបចំជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតា៤២០គ្រែ។

* មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងរោគស្ត្រី៕

ដកស្រង់ពី៖ Fresh News