Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សត្វ​ស្លាប​រាប់រយ​ក្បាល​នៅ​​តំបន់​អភិរក្ស​​ងា.ប់​ជា​បន្តបន្ទាប់​ដោយ​មិនដឹង​មូលហេតុ

  • Print

ខេត្តព្រៃវែង ៖ លោក ពុធ បូ ប្រធានសហគមន៍បឹងស្នេហ៍ ទួលពាន់តាឡី ដែលស្ថិតនៅឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៧ មកដល់ថ្ងៃទី២១ មីនានេះ គេឃើញមានសត្វស្លាបរាប់រយក្បាល ដែលរស់នៅតំបន់ទួលពាន់តាឡី បានងា.ប់ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុនោះទេ។

លោកប្រធានសហគមន៍ បានបន្តទៀតថា បើតាមការសន្និដ្ឋានរបស់លោក ប្រហែលមកពីសត្វទាំងអស់នោះ ហើរទៅរកចំណីនៅទីឆ្ងាយ ហើយប៉ះចំកន្លែងដែលមានគេដាក់ថ្នាំបំពុល ឬក៏បាញ់ថ្នាំកម្ចាត់ស្មៅ និងខ្យង នៅតាមវាលស្រែ ទើបបណ្ដាលឲ្យពុលងា.ប់បែបនេះ និងម្យ៉ាងទៀត អាចមកពីអាកាសធាតុប្រែប្រួលផងដែរ ដោយមួយរយៈនេះគឺក្តៅខ្លាំងណាស់។

ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅជិតបឹងស្នេហ៍ ទួលពាន់តាឡីនេះ ក៏បានអោយដឹងដែរថា ពិតជាមានសត្វស្លាបងា.ប់ច្រើនពិតមែន គឺរហូតដល់ជាង៣០០ក្បាលឯណោះ ហើយភាគច្រើនគឺជាប្រភេទសត្វចង្កៀលខ្យង ដោយពួកវាចាប់ផ្តើមងា.ប់ក្នុងរយ:ពេល៣ទៅ៤ថ្ងៃមកហើយ ដោយមិនដឹងមូលហេតុនោះទេ

សត្វខ្លះឃើញទុំលើមែកឈើសុខៗ ក៍ស្រាប់តែធ្លាក់ចុះមកដីប្រកាច់ងា.ប់ភ្លាមៗ រីឯសត្វខ្លះទៀតមានអាការៈទន់លោង ពេលហើរចុះទឹកហែលចុះឡើងៗ ក៏នៅទ្រឹងក្នុងទឹកតែម្តង ទោះមានមនុស្សទៅជិត ក៍វាមិនផ្អើលហើរចេញទៅដែរ ទំនងវាមានជម្ងឺហើរមិនរួច ។

ជុំវិញករណីខាងលើនេះ លោក ទេព ភារុន អភិបាលស្រុកបារភ្នំ បានមានប្រសាសន៍ថា លោកបានចាត់ឲ្យមន្ត្រីបសុពេទ្យចុះទៅពិនិត្យតាមដានហើយ ហើយក៍បានរាយការណ៍ជូន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងមន្ទីរបរិស្ថានខេត្តព្រៃវែង ឲ្យចុះមកពិនិត្យ រកមូលហេតុ នៃការងា.ប់របស់សត្វទាំងនោះដែរ។

លោកអភិបាលស្រុកបានបន្តថា ឃើញសត្វភាគច្រើនចុះមកផឹកទឹក ទំនងវាក្តៅពេកទេដឹង បានជាវាងាប់ ហើយមន្ត្រីជំនាញៗបានប្រាប់ថា គេនឹងមកចុះពិនិត្យនៅថ្ងៃស្អែក។

ដ្បិតយើងមិនដឹងថាវាមានមេរោគអ្វីទេ ហើយបារម្ភបំផុតនោះគឺខ្លាចវាមានជម្ងឺឆ្លងពីសត្វមកមនុស្សថែមទៀតផង ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ២០ គុម្ភ:នោះមក គឺស្ទើរតែគ្មានភ្ញៀវទេសចរចូលមកទស្សនានៅតំបន់បឹងស្នេហ៍ ទួលពាន់តាឡីនេះទេ៕

ដកស្រង់ពី៖ កោះសន្តិភាព