Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង នៅខណ្ឌចំការមន ដែលបន្ដដំណើរការមិនស្ដាប់ការណែនាំ

  • Print

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង នៅខណ្ឌចំការមន ដែលលួចបើកដំណើរការមិនស្ដាប់តាមការណែនាំរបស់សាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំលោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស២០នាក់ផងដែរ ក្នុងនោះមានជនជាតិចិន៨នាក់ និងខ្មែរ១២នាក់ ដែលបានចូលលេងហ្គេមនៅទីតាំងខាងលើ។

បន្ថែមពីនេះ សមត្ថកិច្ចក៏បានសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្ន រង់ចាំការសម្រេចពីថ្នាក់នៅពេលក្រោយ៕

ដកស្រង់ពី៖ Fresh News