Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង​ការងារ​ណែនាំ​ម្ចាស់​សហគ្រាស​ឲ្យ​កម្មករ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខាង​មុខ

  • Print

រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំឲ្យម្ចាស់សហគ្រាសថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងការងារ នៅថ្ងៃទី២៣ មីនា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមសារាចរណែនាំលេខ០១ សរណន របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្តីពី ការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ និងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

នៅក្នុងឱកាសឈប់សម្រាកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ត្រូវអនុវត្តតាមជម្រើសណាមួយដូចជា អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ។

ក្រសួងបន្តថា ចំពោះរោងចក្រសហគ្រាសទាំងឡាយណាដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រសហគ្រាសនោះ ម្ចាស់ ឬនាយករោងចក្រ

សហគ្រាសត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំនេះមានសិទ្ធិទទួលប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា ។

ម្ចាស់ ឬនាយករោងចក្រសហគ្រាសត្រូវរៀបចំបញ្ជីឈ្មោះ កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ ។

ក្រសួងបន្ថែមថា លើការឈប់សម្រាកនេះ ទៅអនុវត្តរួមគ្នាជាមួយការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬថ្ងៃឈប់សម្រាកណាមួយសមស្របនាពេលខាងមុខ ដោយតម្រូវឱ្យមានការព្រមព្រៀងរវាងនិយោជកជាមួយនឹងប្រតិភូបុគ្គលិក ឬតំណាងកម្មករនិយោជិត។ កិច្ចព្រមព្រៀងត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងរក្សាទុកសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ ។

ចំពោះការបំពេញការងារនៅថ្ងៃឈប់សម្រាកនេះការផ្តល់ប្រាក់ឈ្នួលត្រូវអនុវត្តតាមអត្រាប្រាក់ឈ្នួលនៃថ្ងៃធ្វើការធម្មតា ។

ជាមួយគ្នានោះដែរ ក្រសួងសូមក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ត្រូវបន្ត ចូលរួមអនុវត្តវិធានការ «៣ ការពារ៣កុំ» និងវិធានការបស់សុខាភិបាលផ្សេងទៀតឲ្យបានខ្ជាប់ខ្ជួនបំផុត ៕

រាកដោយផ្លាស់វេនគ្នា ។

ដកស្រង់ពី៖ កោះសន្តិភាព