Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នករួមតុក្នុងមង្គលការថ្ងៃទី៥ មីនាជាមួយលោកវេជ្ជបណ្ឌិត ស្តើង ជា ដែលទទួលមរណភាពដោយកូវីដ១៩ សូមធ្វើតេស្តជាបន្ទាន់

  • Print

រាជធានីភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់បងប្អូនដែលធ្លាប់បានទៅចូលរួមពិធីមង្គលការមួយកាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២១ ដែលមានវត្តមានលោកវេជ្ជបណ្ឌិត ស្តើង ជា ដែលជាអ្នកជំងឺទី ៤ ទទួលមរណភាពដោយកូវីដ ១៩ កាលពីថ្ងៃទី ២២ ខែ ត្រូវអនុវត្តវិធានការបង្ការនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ និងមិនត្រូវមានទំនាក់ទំនងជាមួយក្រុមគ្រួសារឡើយ ។

ពិសេសបងប្អូនដែលបានរួមតុ ជាមួយលោកវេជ្ជបណ្ឌិត គួរតែទៅធ្វើតេស្តរកវីរុសកូវីដ ១៩ ជាបន្ទាន់ ប្រសិនបើមានរោគសញ្ញាសង្ស័យ ឬបញ្ហាសុខភាពណាមួយនោះ ។

កាលពីពេលថ្មីៗនេះមានបងប្អូនមួយចំនួនដែលធ្លាប់បានចូលរួមពិធីមង្គលការមួយរៀបចំឡើងកាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅ បានប្រាប់កោះសន្តិភាពឲ្យដឹងថាពួកគាត់ហាក់មានការព្រួយបារម្ភចំពោះបញ្ហាសុខភាព និងហាក់មានបញ្ហាសតិអារម្មណ៍ខ្លាំង ក្រោយពីទទួលបានព័ត៌មានថា លោកវេជ្ជបណ្ឌិត ស្តើង ជា អ្នកជំងឺកូវីដ ១៩ បានទទួលមរណភាពកាលពីថ្ងៃទី ២២ ខែមីនា កន្លងទៅ ដោយមូលហេតុនៃការស្លា.ប់ គឺដោយសារតែកូវីដ ១៩ ព្រោះនៅថ្ងៃអាពាហ៍ពិពាហ៍ដែលរៀបចំឡើងនៅហាងទំនើបមួយ ជិតស្ពានអាកាសផ្សារដីហុយ គឺលោកវេជ្ជបណ្ឌិតធ្លាប់បានចូលរួម ។

«ភ្លាមៗក្រោយពីបានឃើញរូបថតលោកវេជ្ជបណ្ឌិត ថាជាអ្នកជំងឺទី ៤ ស្លា.ប់ ដោយកូវីដ ១៩ ពួកខ្ញុំមានការព្រួយបារម្ភជាខ្លាំង មិនដឹងថាពាក់ព័ន្ធកម្រិតណា ព្រោះបានចូលរួមពិធីមង្គលការនោះជាមួយគាត់ និងបានរួមតុ អាហារ ជាមួយគាត់ផ្ទាល់ ដែលតុអាហារនៅថ្ងៃនោះ គឺម្ចាស់កម្មវិធី រៀបចំតាមវិធានសុខាភិបាល មានមនុស្ស ៥នាក់ក្នុងមួយតុ ហើយមានការពាក់ម៉ាសត្រឹមត្រូវផងដែរ» ។

នេះការលើកឡើងរបស់លោក សុវណ្ណ វ័យប្រមាណ ៤០ ឆ្នាំដែលអះអាងថាលោកបានរួមតុ អាហារតែមួយជាមួយនឹងអ្នកជំងឺកូវីដ ១៩ ដែលទើបទទួលមរណភាពថ្មីៗនេះ ។

ជុំវីញបញ្ហានេះ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពថា សម្រាប់បងប្អូនដែលបានទៅចូលរួមពិធីមង្គលការថ្ងៃទី ៥ ខែមីនា ដែលមានលោកវេជ្ជបណ្ឌិត ស្តើង ជា ចូលរួម ហាក់ផុតហើយ ។

ត្រង់នេះមានន័យថាហាក់មិនមានហានិភ័យនៃការឆ្លងកូវីដ ១៩ នោះទេ តែយ៉ាងណាមិញ លោកជំទាវ មានប្រសាសន៍បញ្ជាក់ វិធានការការពារ គឺចាំបាច់ត្រូវអនុវត្ត សម្រាប់អ្នកដែលបានទៅចូលរួមពិធីមង្គលការនាថ្ងៃទី ៥ ខែមីនា ឆ្នំា ២០២១ នោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ផុតហើយក្មួយ ។

ប៉ុន្តែពួកគាត់គ្រាន់តែតាមដានសុខភាពទៅ និងត្រូវ apply preventive measure (វិធានការការពារ) របស់យើង ជៀសវាងការធ្វើទំនាក់ទំនងជាមួយក្រុមគ្រួសារ ហើយតាមដានសុខភាពបន្ថែម ក្នុងរយៈពេល ១៤ ថ្ងៃទៅ ។

ហើយបើសិនជាមានការ អីប្រែប្រួល សូម call (ទាក់ទង) ទៅ ១១៥ ជាបន្ទាន់ » ។

លោកជំទាវបានបន្តថា «តែបើសិនជាអត់មាន អីប្រែប្រួលសុខភាពទេ គ្រប់១៤ ថ្ងៃ គឺរួចខ្លួនហើយ » ។

នៅពេលសាកសួរបញ្ជាក់លម្អិតថា តើ ១៤ ថ្ងៃដែលត្រូវដាក់ខ្លួនដាច់ដោយឡែក ឬធ្វើចត្តាឡីស័កនិងបន្តតាមដានសុខភាពនោះ គិតចាប់ពីពេលណា លោកជំទាវវេជ្ជបណ្ឌិត បានពន្យល់បញ្ជាក់យ៉ាងដូច្នេះថា «១៤ ថ្ងៃចាប់តាំងពីថ្ងៃដែលដឹងថាគាត់ វិជ្ជមាន កូវីដ ១៩ ។

ដូច្នេះ (លោកវេជ្ជបណ្ឌិត ស្តើង ជា) តេស្តឃើញវិជ្ជមាន ថ្ងៃទី ២១ អ៊ីចឹងរាប់ចាប់ពីថ្ងៃទី ២១ ខែមីនា រហូតមកឱ្យបាន ១៤ ថ្ងៃ

។ គាត់ត្រូវបន្តតាមដានសុខភាព និង ជៀសវាងការប៉ះពាល់ជាមួយនឹងក្រុមគ្រួសារ ដែលនេះគ្រាន់តែជាការតាមដាន ។ ដោយសារអី ? ដោយសារមេរោគ ហ្នឹងវាខ្លាំង អ៊ីចឹង យើងចេះតែប្រយ័ត្នៗទៅក្មួយអើយ ។

ប្រហែសបាត់ ប្រយ័ត្នគង់ ក្មួយ » ។ នៅពេលសាកសួរបញ្ជាក់ថា បើសិនជាអ្នករួមតុ ជាមួយលោកវេជ្ជបណ្ឌិត មានអាការៈសង្ស័យណាមួយ ដូចជា អាការៈរាគ និងស្អកក គួរតែទៅធ្វើតេស្តមើល ឬយ៉ាង ព្រោះគាត់បានរួមតុតាំងពីថ្ងៃទី ៥ ខែមីនា មកម្លេះ លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់យ៉ាងច្បាស់ៗថា «អានេះ បើយោបល់មីង ទាំង ៥ នាក់ត្រូវធ្វើតេស្ត ។

នរណាដែលអង្គុយតុ ជាមួយគាត់ គួរតែធ្វើតេស្តមើល» ។

ឆ្លើយតបជាមួយនឹងសំណួរដែលសួរថា ចុះសម្រាប់បងប្អូនអ្នកចូលរួមពិធីមង្គលការនាថ្ងៃទី ០៥ ខែមីនា និងបានជូនដំណើរលោកវេជ្ជបណ្ឌិតឡើងរថយន្តនោះ គឺគិតយ៉ាងណា លោកជំទាវបានបញ្ជាក់ថា «គួរធ្វើតេស្ត ព្រោះជាអ្នកប៉ះពាល់ផ្ទាល់» ។

សូមរម្លឹកថា លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡាកម្ពុជាបានទទួលមរណភាពកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ គឺត្រឹម១ថ្ងៃក្រោយរូបលោកតេស្តឃើញវិជ្ជាមានវីរុសកូវីដ ១៩ ។

គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឱ្យអភិបាលរាជធានីខេត្តទាំង ២៥ ពិចារណាសម្រេចផ្អាកការរៀបចំពិធីមង្គលការ ជប់លៀង និងធីបុណ្យផ្សេងៗ និងការជួបជុំនានា ដើម្បីទប់ស្តាត់ការឆ្លងរាលដាលជំងឺកូវីដ- ១៩ ក្នុងព្រឹត្តិការណ៍ក្នុងសហគមន៍ ២០ កុម្ភៈ។

ដែលបទបញ្ជរធ្វើឡើងក្រោយពីការរកឃើញ អតីតសង្ឃ លោក កក្កដា សោភ័ណ្ឌ មានវិជ្ជមានកូវីដ ១៩ និងបានទៅចូលរួមអាពាហ៍ពិពាហ៍នៅខេត្តតាកែវកាលពីថ្ងៃទី ១២ ខែមីនា ៕

ដកស្រង់ពី៖ កោះសន្តិភាព