Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​រស់នៅ​ក្នុង​ក្រុងភ្នំពេញ បើ​ចេញ​អាការ​រោគសង្ស័យ ប្រញាប់​ទៅ​ធ្វើតេស្តរ​កកូ​វី​ដ​-១៩ ដោយ​ឥត​គិតថ្លៃ

  • Print

រាជធានីភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងរាជធានីភ្នំពេញ ដែលមានការពាក់ព័ន្ធផ្ទាល់ ឫប្រយោល ទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយដែលមានអាការសង្ស័យនោះ សូមបងប្អូនអញ្ជើញទៅធ្វើតេស្តជំងឺកូវីដ-១៩ ជាមួយនឹងក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៩:០០ព្រឹក ដល់១២:០០ ថ្ងៃត្រង់ និងពីម៉ោង ១៤:០០ រសៀល ដល់១៧:០០

១. សាលាវិទ្យាល័យ បឹងត្របែក ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

២. សាលាវិទ្យាល័យបាក់ទូក (ចូលតាមច្រកចំហៀង) ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា ។

៣. សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) ។

ក្រៅពីនេះ បងប្អូនប្រជាពលរដ្ឋក៏អាចទៅធ្វើតេស្តជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែក នៅតាមបណ្តាខេត្តនានា ផងដែរ ។

ល្ងាច ឥបើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អោយដឹងថា រោគសញ្ញាកូវីដ-១៩ មានដូចជា ៖ ក្អក ថប់ដង្ហើម ឬ ពិបាកដកដង្ហើម ក្ដៅខ្លួន ឬ ញាក់ ឈឺសាច់ដុំ ឬដងខ្លួន ក្អួត ឬ រាគ ការបាត់បង់រសជាតិ ឬ ក្លិនថ្មី ៕

តគិតថ្លៃ នៅតាមទីតាំងដូចខាងក្រោម ៖

ដកស្រង់ពី៖ កោះសន្តិភាព