Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្ត​រៀបចំ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ខេត្ត​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ

  • Print

ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមគួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្តរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយកនាយករងរដ្ឋបាលសាលាខេត្តអភិបាលក្រុង ស្រុក លោក ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំដល់ក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមក្រុង ស្រុក បន្តទៀត ។

លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្អាជ្ញាធរក្រុង ស្រុក ត្រូវជួយសម្រួលក្នុងការដឹកជញ្ជូនពួកគាត់មកចាក់វ៉ាក់សាំងនៅសាលាបឋម – អនុវិទ្យាល័យតេជោសែន កម្មករ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

ត្រូវបន្តស្រង់ឈ្មោះ ប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងខេត្តព្រះសីហនុនាពេលខាងមុខ ។ល ។

ឯកឧត្តម គួច ចំរើន ក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរៀបចំក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ០៨ក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុក ក្នុងនោះមាន ៖ ១

.ក្រុងព្រះសីហនុ ០២ក្រុម ជាក្រុមគ្រូពេទ្យខេត្ត

២.ស្ទឹងហាវ ០១ក្រុម ក្រុមគ្រូពេទ្យខេត្ត

៣.ក្រុងកោះរ៉ុង ០១ក្រុម ជាគ្រូពេទ្យខេត្ត

៤.ស្រុកព្រៃនប់ ០៣ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ

៥.ស្រុកកំពង់សីលា ០១ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ ។

ក្នុងនោះក្រុងស្រុកនីមួយៗ ក៏បានត្រៀមរៀបចំសណ្ឋាគារ និងផ្ទះសំណាក់សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិសម្រាប់ការស្នាក់នៅបំពេញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយផងដែរ ដូច្នេះយើងត្រូវរួមគា្នធ្វើការងារជាក្រុមឱ្យទទួលបានលទ្ធផលល្អ ។

ក្នុងឱកាសនោះឯកឧត្ដម គួច ចំរើន ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កំដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកួវីដ-១៩ ។

អនុវត្តតាមការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ដកស្រង់ពី៖ កោះសន្តិភាព