Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាល​ខេត្តកណ្តាល ដឹកនាំ​មន្ត្រី​រដ្ឋបាល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ជំទាវ​ឧកញ៉ា ស៊ុ​យ សុ​ផា​ន

  • Print

ខេត្តកណ្តាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ា ស៊ុយ សុផាន ដែលបានទទួលមរណភាព កាលពីវេលាម៉ោង០៧និង៥៥នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ ។

បើតាមលោក គង់ សោភ័ណ្ឌ បានអោយដឹងថា មរណភាពរបស់លោកជំទាវឧកញ៉ា ស៊ុយ សុផាន គឺជាការបាត់បង់នូវឧត្តមភរិយា ឧត្តមមាតា និងជីដូនមួយរូប ដែលលោកជំទាវ បានខិតខំគ្រប់គ្រងថែរក្សាចិញ្ចឹមបីបាច់សមាជិកក្រុមគ្រួសារ

និងអប់រំទូន្មានប្រៀនប្រដៅ ឧបត្ថម្ភ លើកទឹកចិត្តឱ្យកូនចៅរៀនសូត្រ បានល្អប្រពៃ ក៏ដូចជាការបាត់បង់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មួយរូបដែលមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា

(លោកជំទាវឧកញ៉ាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៊ុយ សុផាន ទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា) ក៏ដូចជាកិច្ចការសង្គមផ្សេងទៀត ប្រកបដោយភាពសកម្មមោះមុតជាទីបំផុត ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក គង់ សោភ័ណ្ឌ តាងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងទាំងបី មន្ត្រីរាជការទាំងអស់ នៃរដ្ឋបាលខេត្តកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខ និងសេចក្តីសោកស្តាយ អាឡោះអាល័យបំផុត

ជាមួយក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវ បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍ តរៀងទៅ ៕

ដកស្រង់ពី៖ កោះសន្តិភាព