សហព័ន្ធស្រូវអង្ករកម្ពុជាដាក់ផែនការ៦ចំនុច ដើម្បីជំរុញការនាំចេញអង្ករនៅឆ្នាំ២០២១នេះ
- Details
- Category: National News
រាជធានីភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០កន្លងទៅ បើទោះបីជាកម្ពុជានិងពិភពលោកជួបបញ្ហាប្រឈមដោយសារតែកូវីដ១៩ក្ដី តែការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក៏ឃើញថាសម្រេចបានកំនើនខ្ពស់ ធៀបនឹងឆ្នាំ២០១៩ មុនវិបត្តិកូវីដ១៩ ។
សម្រាប់ឆ្នាំ ២០២១ នេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់ផែនការរបស់ខ្លួនដើម្បីជំរុញការនាំចេញយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថាសម្រាប់គោលដៅឆ្នាំ ២០២១ នេះ សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងរៀបចំនូវគម្រោងជាក់លាក់ដែលត្រូវការជាចាំបាច់ នូវកិច្ចសហប្រតិបត្តិការ និងកិច្ចទំនុកបម្រុងពីក្រសួងពាណិជ្ជកម្ម លើការងារដូចជា
១. ការចុះបញ្ជីម៉ាកសមូហភាព (Collective Mark) លើអង្ករចំនួនពីរប្រភេទ គឺអង្ករម៉ាកសែនក្រអូប និងអង្ករដំណើបស្បៃមង្គលអង្ករដើម្បីសម្រេចបានតាមផែនការរបស់ខ្លួន
។៣.ការរៀបចំនូវអនុស្សារណៈយោគយល់លើកទី៦ លើការនាំចេញអង្ករជាមួយប្រទេសចិន ក្រោយពេល ការបំពេញបានទាំងស្រុងរបស់អនុសារណៈយោគយល់លើកទី៥ ក្នុងពេលដ៏ខ្លីខាងមុងនេះ និងការជំរុញការនាំចេញអង្ករលើម៉ាកដែលបញ្ជាក់គុណភាព និងបានចុះបញ្ជីរួចជាពិសេសម៉ាកម្លិះអង្គរ និង សែនក្រអូប
៤. ការបើកទីផ្សារថ្មីបន្ថែមទៀត ដូចជាមួយ ប្រទេសហ្វីលីពីន ជាដើម
៥. បន្តធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយគ្រប់ស្ថាប័នចំណុះក្រសួងពាណិជ្ជកម្ម ជាពិសេស អគ្គនាយកដ្ឋានសេវាលើការគ្រប់គ្រងទិន្នន័យនាំចេញអង្ករ ការឆ្លើយតបលើបញ្ហាវិញ្ញាបនប័ត្រប្រភពដើមសំរាប់ការនាំចេញអង្ករ និងក្រុមហ៊ុន ហ្គ្រីនត្រេដ ជាដើម
និងផែនការមួយទៀត បន្តសហការជាមួយនាយកដ្ឋានជំនាញរបស់ក្រសួងពាណិជ្ជកម្មក្នុងការចូលរួមព្រឹត្តិការណ៍នានា និងរៀបចំព្រឹត្តិការណ៍ស្រូវអង្ករនៅក្នុងប្រទេស ដើម្បីជំរុញការនាំចេញអង្ករឱ្យកាន់តែប្រសើរឡើងថែមទៀត ។
លោកឧកញ៉ាសុង សារ៉ន ប្រធានសហព័ន្ធ បានលើកឡើងអំពីការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ២០២០ ដែលស្ថិតនៅក្នុងរូបភាពវិជ្ជមានមួយគួរឱ្យកត់សម្គាល់ ពោលគឺ កម្ពុជាបាននាំចេញអង្ករ ជិត៧០ម៉ឺនតោន។
ដោយឡែក ចំពោះប្រភេទអង្ករនាំចេញវិញគឺ ភាគច្រើនបំផុតជាអង្ករក្រអូបប្រណីត និងអង្ករក្រអូបធម្មតា ដែលរួមមាន៖ អង្ករប្រភេទក្រអូបប្រណីត មានចំនួន៤០% អង្ករក្រអូបធម្មតា ចំនួន ២៧% អង្ករសធម្មតា និងអង្ករសបាយទន់ ចំនួន ១៦% អង្ករក្រអូប សំរូប មានចំនួន ៨% អង្ករបាក់ ចំនួន ៤% អង្ករដំណើបចំនួន ៤% និងអង្ករចំហុយ១%។
លោកឧកញ៉ាបានបញ្ជាក់អំពីកិច្ចសហការ រវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដែលជាអាណាព្យាបាល លើកិច្ចការងារវិស័យស្រូវអង្ករ ក្នុងរយៈពេលកន្លងមក និងជាពិសេសនៅក្នុងឆ្នាំ២០២០ ដែលកម្ពុជា និងសកលលោកកំពុងជួបប្រទះនូវបញ្ហាវិបត្តិកូវីដ១៩ ដែលជាលទ្ធផល សហព័ន្ធរួមជាមួយនឹងក្រុមហ៊ុនហ្គ្រីនត្រេដ
របស់ក្រសួងពាណិជ្ជកម្ម បានធ្វើសេចក្តីប្រកាសព័ត៌មានចំនួន៣ដង និងបញ្ចេញស្តុកអង្ករលក់ជូនប្រជាជន ជាពិសេសក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីទប់ស្កាត់នូវការឡើងថ្លៃអង្ករ ជាស្បៀងយុទ្ធសាស្ត្រ ដែលជាលទ្ធផល នៃសកម្មភាពនេះ
គឺបានធ្វើអោយភាពនឹងនរនៃតម្លៃអង្ករ និងសតិអារម្មណ៍របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនៅទូទាំងប្រទេសត្រូវបានគ្រប់គ្រង និងដោះស្រាយបានទាន់ពេលវេលាទាំងស្រុង ៕
ដកស្រង់ពី៖ កោះសន្តិភាព