Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប លើកពេលអនុវត្តដំណើរការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

  • Print

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានសម្រេចលើកពេលអនុវត្តដំណើរការ នៃការបោះឆ្នោតសាកល្បង សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ នៅក្នុងឃុំ សង្កាត់ គោលដៅចំនួន ២៥នៃរាជធានី-ខេត្តទាំងអស់ទូទាំងប្រទេស។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

ការសម្រេចលើកពេលនេះ ដោយសារតែ គ.ជ.ប បានពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងកម្ពុជាបច្ចុប្បន្ន កាន់តែធ្ងន់ធ្ងរឡើងៗ។

ជាមួយគ្នានេះដែរ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធតាមអនឡាញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក៏ត្រូវបានលើកពេលផងដែរ។

សូមបញ្ជាក់ថា កាលបរិច្ឆេទនៃការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នឹងត្រូវកំណត់ជាថ្មី តាមលទ្ធភាពដែល គ.ជ.ប អាចធ្វើបានបន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ត្រូវបានគ្រប់គ្រងទាំងស្រុងដោយរាជរដ្ឋាភិបាល៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖

ដកស្រង់ពី៖ Fresh News