Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាល​អនុញ្ញាត​ឱ្យ​មន្ទី​ពេទ្យ​ឯកជន​ប្រើ​ឧបករណ៍​តេស្ត​រក​ជំងឺ​កូ​វី​ដ​១៩

  • Print

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យមន្ទីពេទ្យឯកជនស្របច្បាប់ ប្រើឧបករណ៍យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២២ មេសា បានអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជនស្របច្បាប់ (មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព) ប្រើប្រាស់ Rapid Antigen Test COVID-19 ក្នុងក្របខណ្ឌទូទាំងប្រទេស ។

ធ្វើតេស្តរកជំងឺកូវីដ១៩ ។ក្រសួងលើកឡើងថា យោងតាមសំណើរបស់សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា ដែលមានលិខិតលេខ ០០៧/២១ ស.ស.ឯ.ក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្ដីពីការសុំអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនប្រើប្រាស់ Rapid – Antigen test: Covid-19

នៅតាមបណ្តាមូលដ្ឋានសេវាសុខាភិបាលឯកជនស្របច្បាប់ ( មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ពព) ក្នុងក្របខណ្ឌទូទាំងប្រទេស

និងដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលអនុញ្ញាតឲ្យសេវាសុខាភិបាល ឯកជនស្របច្បាប់ខាងលើប្រើប្រាស់ Rapid Antigen test Covid-19 ដែលបានទទួលស្គាល់ និងកំពុងប្រើប្រាស់ដោយក្រសួងសុខាភិបាល ។

សូមជម្រាបថា ការប្រើប្រាស់ឧបករណ៍ Rapid Antigen test Covid-19កន្លងមកត្រូវរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩មានភាពរហ័ស ៕

ដកស្រង់ពី៖ កោះសន្តិភាព