Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រី​ម្នាក់​នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ឆ្លង​កូ​វី​ដ​-១៩ ទោះបី​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១

  • Print

រាជធានីភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោក-លោកស្រី នាងកញ្ញា មេត្តាជ្រាថា ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ ពាំង សាម៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីនៃនាយកដ្ឋានពិធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ២២៩B ផ្លូវលេខ៤៨ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។

សូមបញ្ជាក់ ៖ មន្ត្រីរូបនេះ បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

ករណីនេះ ប្រសិន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដោយផ្ទាល់ត្រូវទៅយកសំណាក នៅតាមទីតាំងដែលក្រសួងសុខាភិបាល បានកំណត់ក្នុងនោះមាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

មណ្ឌលសុខភាពចាក់អង្រែក្រោម វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឲ្យ នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

ចំពោះអ្នកពាក់ព័ន្ធប្រយោល សូមមេត្តាធ្វើចត្តាឡីស័កនៅ ផ្ទះ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯងដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ។

ទន្ទឹមនឹងនេះ សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល និង វិធានការ “៣ការពារ និង ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដកស្រង់ពី៖ កោះសន្តិភាព