Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ បញ្ជា​ឲ្យ​បើក​យុទ្ធនា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម

  • Print

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានដាក់បញ្ជាឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតំបន់ក្រហមនារាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ដែលជាតំបន់បិទខ្ទប់ ។

យោងតាមសារសម្លេងរបស់តេជោ ហ៊ុនសែន នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានលើកឡើងថា បានបញ្ជាដោយប្រើកំលាំងកងព័ទ្ធធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ចាប់ពីអាយុ១៨ឆ្នាំឡើងទៅទាំងអស់ ។ សម្តេចបញ្ជាក់ថា ៖«ស្អែកនេះវ៉ាក់សាំងយើងនឹងមកបន្តទៀត អីចឹងទេ យើងបុកផ្តាច់ចាក់លើប្រជាជន និងកម្មករ ។

អីញ្ចឹងយើងមានវ៉ាក់សាំងជាង១លានដូស ដូច្នេះចាក់បានប្រហែលជា៥០ម៉ឺននាក់ ។ យើងត្រូវចាក់វ៉ាក់សាំងនៅភ្នំពេញ និងខេត្តកណ្តាលចំនួនជាង៣លាននាក់ ដែលស្មើនឹង៦លានដូស ។

អីញ្ចឹងកំលាំងកងទ័ពត្រូវប្រមូលផ្តុំមកទាំងអស់» ។ សម្តេចក៏បានលើកឡើងថា ការចាក់វ៉ាក់សាំងនេះធ្វើយ៉ាងណាចៀសវាងកុំប្រជាជនចេញពីតំបន់ក្រហមមកចាក់នៅខាងក្រៅ គឺត្រូវចូលទៅចាក់ក្នុងទីតាំងដែលជាតំបន់ក្រហមនោះតែម្តង ។

សម្តេចក៏បានលើកឡើងថា ការចាក់វ៉ាក់សាំងនេះ កុំចាំគិតថា ប្រជាជនមកពីខាងណាទេ គឺឲ្យតែយល់ព្រមចាក់គឺចាក់ឲ្យតែម្តង ហើយចេញកាតឲ្យគាត់ ។

សម្តេចក៏បានលើកឡើងថា ចាក់វ៉ាក់សាំងនេះត្រូវវៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ដោយអាជ្ញាធរមូលដ្ឋានត្រូវកំណត់ថ្ងៃចាក់នៅភូមិនេះ ឬភូមិនោះ។ សម្តេចថា ៖«យើងត្រូវបើយុទ្ធនាការថ្នាក់ជាតិដោយយកកំលាំងកងទ័ពចេញតែម្តង ។

យើងចាក់ដូសទី១ អាចចាប់ផ្តើមមុនថ្ងៃទី៥ ខែឧសភា ក៏បានឲ្យរៀបចំរួចរាល់ហើយ ។ និយាយរួមឲ្យតែងអាយុ១៨ឆ្នាំឡើងទៅ គឺចាក់ឲ្យតែម្តងរាប់ទាំងជនបរទេស »៕

ដកស្រង់ពី៖ កោះសន្តិភាព