Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បិទ​រោងចក្រ​មួយ​នៅ​ស្រុក​បាទី​បន្ទាប់​រក​ឃើញ​ចិន​២​នាក់ និង​កម្មករ​ខ្មែរ​ម្នាក់​វិជ្ជមាន​កូ​វី​ដ​១៩

  • Print

ខេត្តតាកែវ ៖ អាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២១នេះបានសម្រេចបិទរោងចក្រដេកាបូបមួយកន្លែង នៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីមន្ត្រីសុខាភិបាលបានរកឃើញជនជាតិចិនពីរនាក់ និងកម្មករខ្មែរម្នាក់ ដែលបំរើការនៅរោងចក្រនោះ ផ្ទុកវិជ្ជមានជំងឺកូវីដ១៩ ។

លោកប្រធានមន្ទីរសុខាភិបាលបានអោយដឹងទៀតថា ដោយឡែករោងចក្រដែលពួកគេបំរើការត្រូវបានអាជ្ញាធខេត្តសម្រេចបិទជាបណ្ដោះអាសន្ន ហើយកម្មកចំនួនជាង៧រយនាក់ ដែលបំរើការនៅរោងចក្រនោះ ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ ហើយអាជ្ញាធក៏បានធ្វើការណែនាំដល់បងប្អូនកម្មករទាំងអស់អោយធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវផងដែរ ។

លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារនឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវបានអោយដឹងផងដែរថា រោងចក្រនេះផលិតកាបូប មានកម្មករចំនួនជាង៧រយនាក់ ហើយបច្ចុប្បន្នរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន៣នាក់

ក្នុងនោះជនជាតិចិន២នាក់ និងកម្មករខ្មែរម្នាក់ ហើយនៅថ្ងៃនេះ មន្ត្រីសុខាភិបាលបានសំណាកកម្មករបានចំនួនជាង៧០នាក់ ទៅធ្វើតេស្តដោយឡែករោងចក្រត្រូវបានបិទជាបណ្ដោះអាសន្ន ៕

ដកស្រង់ពី៖ កោះសន្តិភាព