Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​ហ៊ុន ម៉ា​នី ៖ យុ​ន្ធា​ការ​ចាក់​វ៉ាក់សាំង​តំបន់​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​នឹង​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ

  • Print

រាជធានីភ្នំពេញ ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានបញ្ជាក់ថា យុន្ធាការចាក់វ៉ាក់សាំងតំបន់បិទខ្ទប់របស់រាជរដ្ឋាភិបាលនឹងឈានបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

លោក ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២១ ការមកដល់ជាបន្តបន្ទាប់ នៃវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ តាមរយៈការបញ្ជាទិញក៏ដូចជា

តាមរយៈយន្តការជំនួយនានា ជាពិសេសពីរដ្ឋាភិបាលចិនបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ របស់រាជរដ្ឋាភិបាលនិយាយជារួម និងចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន និយាយដោយឡែកដែលយន្តការនេះបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

លោកបញ្ជាក់ថា ទន្ទឹមនឹងការមកដល់នៃវ៉ាក់សាំងនេះ រាជរដ្ឋាភិបាលមិនបង្អែរបង្អន់យូរឡើយ ដោយបានធ្វើការកំណត់គោលដៅអាទិភាពផ្តល់ជូនប្រជាពលរដ្ឋក្នុងតំបន់ដែលប្រឈមខ្ពស់ ជាពិសេស គឺប្រជាពលរដ្ឋក្នុងតំបន់ក្រហមនៃភូមិសាស្ត្រដែលកំពុងស្ថិតក្រោមការបិទខ្ទប់ ។

យន្តការដ៏ត្រឹមត្រូវទាំងនេះពិតជាបានផ្តល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋចំពោះសមត្ថភាពដឹកនាំ និងគ្រប់គ្រងស្ថានការណ៍ប្រទេសជាតិ» ។

លោកថា៖«យើងសង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មមាញឹករបស់រាជរដ្ឋាភិបាល រួមជាមួយការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការទទួលវ៉ាក់សាំងនឹងជួយឱ្យយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ទទួលបានជោគជ័យឈានទៅបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ដ៏អាក្រក់នេះបានកាន់តែឆាប់» ៕

ដកស្រង់ពី៖ កោះសន្តិភាព