Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​ថ្ងៃ​ទី​០៥ ឧសភា រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​ការ​បិទ​ខ្ទប់​​ក្នុង​តំបន់​​ប្រឈម

  • Print

រាជធានីភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ video conference នៅព្រឹកថ្ងៃទី០៣ ឧសភានេះ នៅសាលារាជធានីភ្នំពេញបានថ្លែងថា ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ គឺជាថ្ងៃដែលរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ដូចជាបញ្ចប់ការបិទខ្ទប់ច្រកចេញ-ចូលតាមបណ្តាខេត្តនានានៅទូទាំងជាណាចក្រកម្ពុជាឡើងវិញផងដែរ ។

ហើយក្រោយបញ្ចប់ ការបិទខ្ទប់នៅថ្ងៃទី០៥ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែរក្សាតំបន់៣ដដែលនោះ គឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ គ្រាន់តែបង្រួមតំបន់តំបន់រឿងទុំនិងតំបន់ក្រហមមកនៅតូចជាងមុនប៉ុណ្ណោះ ។

លោកឃួង ស្រេង បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយ ទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ។

ដោយឡែក សម្រាប់រាជធានីភ្នំពេញ នៅរក្សាតំបន់៣ដដែល តំបន់លឿង តំបន់រឿងទុំ និងតំបន់ក្រហម ដោយលោកជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ជៀសវាងការបន្តរីកររាលដាលជម្ងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។

លោកឃួង ស្រេង បានបន្តថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពនាព្រឹកនេះ មានគោលបំណង ដើម្បីរៀបចំនូវយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាល បានបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដូចជានៅតាមបណ្ដាខេត្តនានាឡើងវិញ ដោយយើងនឹងចេញសេចក្តីសម្រេចនានាជាបន្តបន្ទាប់ទៀត ជុំវិញការបិទខ្ទប់តំបន់ ក្នុងរាជធានីភ្នំពេញនេះ។

លោកបន្តថា ចំពោះតំបន់លឿងយើងនៅរក្សាការអនុវត្តវិធានការដដែល ដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំផ្សេងទៀត ។

ដោយឡែក សម្រាប់តំបន់លឿងទុំ ត្រូវរក្សានូវបម្រាមដដែល ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត ។

អ្វីដែលត្រូវអនុវត្ត គឺយើងត្រូវបង្រួមការបិទខ្ទប់ តំបន់ប្រឈមអោយមកនៅទ្រង់ទ្រាយតូចជាងមុន។ចំណែកលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា វិធានការណ៍បិទខ្ទប់របស់រាជរដ្ឋាភិបាលដែលនឹងបញ្ចប់នៅថ្ងៃទី០៥ ខែឧសភា ខាងមុខនេះ មានន័យថា នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ។

ក្រោយថ្ងៃ០៥ យើងមិនមែនបើករាជធានីភ្នំពេញទាំងស្រុងនោះទេ ដោយយើងខ្លាចមានការរាលដាលជំងឺកូវីដ-១៩នេះទៅតំបន់ផ្សេងទៀត ។

ដោយសារថា មកដល់ពេលនេះ ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ នៅមានចំនួនរាប់រយនាក់នៅឡើយទេ ។

ដូច្នេះ ក្រោយថ្ងៃ០៥ ខែឧសភា ការបិទខ្ទប់តំបន់មួយចំនួន គឺនៅរក្សាដដែល ជាមួយនឹងការហាមប្រាម ការធ្វើចរាចរណ៍នៅតំបន់មួយចំនួន ហាមប្រាម ការបើកហាងផឹកស៊ី ។

អាជ្ញាធរខណ្ឌនីមួយៗ ត្រូវតែពិនិត្យភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់ ជុំវិញទីតាំងដែលត្រូវបិទបន្ត ហើយចំពោះសេចក្តីសម្រេចនានា រដ្ឋបាលនឹងចេញ ដើម្បីអនុវត្តជាបន្តបន្ទាប់ទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព