Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គុណប្រយោជន៍ដល់សុខភាព៣យ៉ាង របស់ពោតបារាំង

  • Print

ពោតបារាំង គឺជាបន្លែមួយប្រភេទ ដែលអាចនឹងមានអ្នកខ្លះចូលចិត្ត និង អ្នកខ្លះមិនចូលចិត្ត។

អ្នកអាចនឹងមិនចូលចិត្តទឹករអិលៗ ដែលវាមាន ព្រោះថាអ្នកខ្លះពិបាកលេបវាណាស់ ហើយយល់ថា គួរឱ្យខ្ពើម។

សម្រាប់អ្នកមិនចូលចិត្ត សូមគិតម្តងទៀត ព្រោះថាថ្ងៃនេះ អ្នកនឹងដឹងពីគុណប្រយោជន៍របស់វាយ៉ាងសំបូរបែបទៅដល់សុខភាពរបស់អ្នក។

១. ធ្វើអោយប្រសើរឡើងនូវស្ថានភាពសុខភាពបេះដូង៖ ការសិក្សាបានបង្ហាញថា ពោតបារាំងជួយបន្ថយឱកាសនៃការកើតជម្ងឺបេះដូង ដែលនេះដោយសារតែវាមានសារជាតិសរសៃច្រើន។

សារធាតុសរសៃរបស់បន្លែមួយប្រភេទនេះ ជួយកាត់បន្ថយកូឡេស្តេរ៉ុល ដែលជាខ្លាញ់អាក្រក់នៅក្នុងរាងកាយ។

ម្យ៉ាងវិញទៀត វាសំបូរទៅដោយសារធាតុប៉ិចទីន ដែលត្រូវបានគេបង្ហាញឱ្យឃើញ ចូលរួមក្នុងការកាត់បន្ថយសារធាតុកូឡេស្តេរ៉ុល។ ២. ជួយការពារជម្ងឺថ្លើម៖ ថ្លើមគឺជាសរីរាង្គសំខាន់បំផុតមួយនៅក្នុងខ្លួនមនុស្ស។

ដោយមានជំនួយពីវីតាមីន K វាបង្កើតប្រូតេអ៊ីនដែលមានសារៈសំខាន់ក្នុងការធ្វើឱ្យមានកំណកឈាម ពេលមានរបួស។

វាក៏ជួយក្នុងការបំបែកកោសិកាឈាមចាស់ឬខូច។ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលវាត្រូវបានគេហៅថាសរីរាង្គបន្សាបជាតិពុលសំខាន់របស់រាងកាយ។

ការសិក្សាមួយ បានបង្ហាញថា ពោតបារាំងបានជួយកំចាត់សារធាតុគីមី ដែលធ្វើឱ្យពុលថ្លើមយ៉ាងមានប្រសិទ្ធភាព នៅលើសារពាង្គកាយរបស់សត្វកណ្តុរ។

៣. ជួយដល់សុខភាពភ្នែក៖ ការសិក្សាបានបង្ហាញថាវីតាមីន A និង សារធាតុបេតាខារ៉ូទីន ដែលរកឃើញនៅក្នុងពោតបារាំង គឺជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ថែរក្សាសុខភាពភ្នែកបានល្អ។

បន្ថែមលើអត្ថប្រយោជន៍សុខភាពដែលត្រូវបានលើកឡើង វីតាមីន A និង បេតាការ៉ូទីនត្រូវបានគេដឹងថាជួយការពារជម្ងឺទាក់ទងនឹងភ្នែកដូចជាជម្ងឺភ្នែកឡើងបាយ>

ដកស្រង់ពី៖ កោះសន្តិភាព