Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយ​ឧត្តមសេនីយ៍ សៅ សុខា ៖ មន្ត្រី​អាវុធហត្ថ​ទូ​ទាំង​ប្រទេស នឹង​ត្រូវធ្វើ​តេស្ត​សំណាករ​កកូ​វី​ដ​-១៩ គ្រប់គ្នា

  • Print

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក-លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ។

បើតាមលោកនាយឧត្តមសេនីយ៍ សៅ សុខា បានអោយដឹងថា ការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ គឺដើម្បីបង្ការ ឫទប់ស្កាត់ទុកមុន ដោយហេតុថា កងកម្លាំងអាវុធហត្ថ បានធ្វើការផ្លាស់ប្តូរ និងចែកវេនគ្នា ក្នុងតំបន់បិទខ្ទប់ ហើយតំបន់ធំបង្រួមទៅជាតំបន់តូចនៅតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង គឺកម្លាំងអាវុធហត្ថ ក៏បន្ថយតាមនឹងដែរ ទៅតាមទំហំប្រតិបត្តិការ ។

នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ទោះបីជាកងកម្លាំងអាវុធហត្ថ បានចាក់វ៉ាក់សាំងហើយក្តី ក៏យើងត្រូវត្រួតធ្វើតេស្តសំណាកដើម្បីឲ្យប្រាកដថា កម្លាំងអាវុធហត្ថទាំងអស់ តើមានអ្នកផ្ទុកមេរោគកូវីដ-១៩ ឬទេ ?

លោកបានបន្តទៀតថា ការធ្វើតេស្តរកកូវីដ-១៩ នៅថ្ងៃចន្ទនេះ គឺចាប់ផ្តើមធ្វើពីបញ្ជាការដ្ឋានកងរាជអាវុធលើផ្ទៃប្រទេសដំបូងគេ ហើយនឹងធ្វើជាបន្តបន្ទាប់នៅទូទាំងប្រទេស ។

ចាប់ផ្តើមមុនគេបំផុត គឺខ្ញុំតែម្តង បន្ទាប់មកគឺមានលោក-លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង ដែលចុះប្រតិបត្តិការនៅតំបន់ប្រឈមមួយចំនួន ក៏ត្រូវយកមកធ្វើតេស្តមុនដែរ ។

គួរបញ្ជាក់ដែរថា គិតត្រឹមល្ងាចថ្ងៃដដែលនេះ តាមរយៈការធ្វើតេស្តលឿន លទ្ធផលទាំងអស់បានបង្ហាញថា មិនទាន់រកឃើញករណី វិជ្ជមានកូវីដ-១៩ លើមន្ត្រីកងរាជអាវុធហត្ថណាម្នាក់នៅឡើយទេ ប្រសិនបើធ្វើតេស្តសំណាករកឃើញថា វិជ្ជមាន គឺនឹងបញ្ជូនទៅព្យាបាលនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ៕

ដកស្រង់ពី៖ កោះសន្តិភាព