Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ស្នើវៀតណាមរៀបចំកិច្ចព្រមព្រៀងវិស័យកសិកម្ម និងបើកជើងហោះហើរត្រង់ទៅវិញទៅមក

  • Print

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីវៀតណាមរៀបចំកិច្ចព្រមព្រៀងវិស័យកសិកម្មទ្វេរភាគី និងបើកជើងហោះហើរត្រង់រវៀងកម្ពុជា និងវៀតណាមឡើងវិញ ។

ការស្នើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវៀតណាមថ្មីលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang )ប្រចាំកម្ពុជានៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា ក្នុងជំនួបនោះឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានជួយដល់វៀតណាមនាពេលកន្លងមកក៏ដូចជាថ្មីៗនេះបានជួយវៀតណាមក្នុងការផ្ដល់បរិក្ខាពេទ្យក៏ដូចជា វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសវៀតណាម។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជាបានសន្យាចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីថាក្នុងបេសកកម្មកាទូតនៅកម្ពុជាឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយការទូតសន្តិសុខ ការពារជាតិវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជា វិស័យដទៃទៀតផងដែរ ។

ចំណែកសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តមង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ដែលបានពាំនាំពាក្យផ្ញើផ្ដាំសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាមបានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅកម្ពុជានាពេលនេះ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមកជាអាទិ៍នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានកើនឡើងគួរឲ្យកត់សម្គាល់ ។

ក្នុងន័យនេះ សម្ដេចតេជោបានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មីផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត ។

លើសពីនេះទៅទៀត សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរជាពិសេសលើវិស័យកសិកម្ម ដូចជា ការធ្វើកសិកម្មតាមព្រំដែនការផ្គត់ផ្គង់វត្ថុធាតុដើមការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។ល។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្ដេចក៏បានស្នើឲ្យឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជាជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ និងបានជូនពរឲ្យឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ឲ្យទទួលបាននូវភាពជោគជ័យ ក្នុងបេសកកម្មកាទូតនៅក្នុងប្រទេសកម្ពុជា ៕

Copy.kohsantepheapdaily.