សន្និសីទស្តីពី“ការកំណត់អត្ថសញ្ញាណនិងការប្រឈមនឹងការបំប្លែងទ្រង់ទ្រាយហូឡូខស្ស៖មេរៀននៅអាស៊ីអាគ្នេយ៍”មានរយៈពេលបួនថ្ងៃ
- Details
- Category: National News
ភ្នំពេញ:សន្និសីទមួយស្តី“ការកំណត់អត្ថសញ្ញាណនិងការប្រឈមនឹងការបំប្លែងទ្រង់ទ្រាយហូឡូខស្សឬហៅថាមេរៀននៅអាស៊ីអាគ្នេយ៍”ត្រូវបានរៀបចំឡើងរយៈពេល៤ថ្ងៃពោលគឺចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ ២០២១។
គួរបញ្ជាក់ថាកម្មវិធីសន្និសីទដែលមានការចូលរួមពីសំណាក់វាគ្មិនល្បីៗនេះត្រូវបានរៀបចំឡើងដោយសមាគម Never Again ទទួលបានការគាំទ្រពីសម្ព័ន្ធចងចាំហូឡូខស្សអន្តរជាតិ(IHRA)មូលនិធិហេនរិចបូលកម្ពុជា(HBS)និងសហការ ជាមួយសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ,ថកម្មវិធីBalac នៃសាកលវិទ្យាល័យជូឡាលុងកនប្រទេសថៃ។
កម្មវិធីសន្និសិទ្ធអនឡាញស្តីការ”ការកំណត់អត្ថសញ្ញាណនិងការប្រឈមនឹងការបំប្លែងទ្រង់ទ្រាយហូឡូខស្ស៖មេរៀនអាស៊ីអាគ្នេយ៍”នេះដែររៀបចំឡើងក្នុងគោលបំណងស្វែងយល់រកអត្ថសញ្ញាណទាក់ទងនឹងការបរិយាយជុំវិញបញ្ហាហូឡូខស្ស។វិធីសាស្ត្រការជជែកតវ៉ា និងការឆ្លើយតបចំពោះការបំប្លែងទ្រង់ទ្រាយទ្រង់ទ្រាយនៅក្នុងតំបន់និងជំរុញឱ្យមានការពិភាក្សារំឮក ការចងចាំអំពីអំពើប្រល័យពូជសាសន៍និងជម្លោះ។
គម្រោងនេះផ្តោតទៅលើប្រទេសក្ពុជាប្រទេសភូមានិងប្រទេសថៃជាដើម។
សន្និសីទ នេះមានការចូលរួមពីវាគ្មិនសំខាន់ៗនិងបណ្ឌិតសភាចារ្យជាក់ខ្ពស់ពីររូបគឺ សាស្ត្រចារ្យ Yehuda Bauer ជាប្រធានាធិបតី នៃសម្ព័ន្ធចងចាំហូឡូខស្ស អន្តរជាតិIHRA និងជានិពន្ធនាយកនៃសារព័ត៌មាន“ការសិក្សាពីអំពើប្រល័យ ពូជសាសន៍និងហូឡូខស្ស”និងសាស្ត្រចារ្យ Ben Kiernan ជាអ្នកនិពន្ធសៀវភៅ‘Blood and Soil: A World History of Genocide and Extermination from Sparta to Darfur’(2007)និងជានាយកស្ថាបនិកកម្មវិធីសិក្សាពីអំពើប្រល័យ ពូជសាសន៍(១៩៩៤-៩៩)។
កម្មវិធីសន្និសីទនៅថ្ងៃទី១បានចាប់ផ្តើមពីសិក្ខាសាលាស្តីវិធីសាស្ត្រស្រាវជ្រាវទាក់ទងនឹង”វិធីវិភាគលើសេចក្តីថ្លែងរិះគន់អំពីការប្រឆាំងនឹងជនជាតិភាគតិចការប្រកាន់ពូជសាសន៍និងការបដិសេធអំពើប្រល័យពូជសាសន៍និងបណ្តាជម្លោះដែលកើតមាន
ក្នុងតំបន់ព្រមទាំងផ្តល់ការពិភាក្សាពីវិធីធ្វើបទបង្ហាញដោយសហការីសំឃាន់ៗពីប្រទេសកម្ពុជា ប្រទេសភូមា ប្រទេសថៃ និងប្រទេសជាច្រើនទៀត៕
Copy. rasmeinews