Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងប្រៃសណីយ៍ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ​សហគមន៍ឌីជីថលកម្ពុជា

  • Print

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានប្រកាសដាក់ឱ្យប្រើប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា ជាផ្លូវការដើម្បីប្រមូលផ្ដុំបុគ្គលដែលមានគុណវុឌ្ឍិផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស និងក្រៅប្រទេសមកអភិវឌ្ឃន៍បច្ចេកវិទ្យាឌីជីថលនេះកាន់តែរីកចម្រើនបន្ថែមទៀត។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចុះថ្ងៃទី២៤ ខែមករានេះបានឲដឹងថា ស្របតាមគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងដើម្បី គាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីផល ក្រសួងបានបង្កើតប្រព័ន្ធ សហគមន៍នីដីថលកម្ពុជា”។

ក្រសួងបានបន្តថាប្រព័ន្ធនេះបាន បង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំបុគ្គលដែលមានគុណវុឌ្ឍិផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុង ប្រទេស និងក្រៅប្រទេស ចុះឈ្មោះចូលប្រើប្រាស់ប្រព័ន្ធ

ដើម្បីទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ របស់ខ្លួន ឱកាសការងារល្អ ការចែករំលែកចំណេះដឹងនិងបទពិសោធទៅវិញទៅមករវាងអ្នកជំនាញ

ព្រមទាំងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងពោលពយោបាយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានផដែរ។ក្រសួងសូមលើកទឹកចិត្តដល់ មន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត បញ្ញវន្ត និងសាធារណជន ដែលមាន

ជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលទាំងអស់ ចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធនេះ ដោយធ្វើការចុះឈ្មោះ តាមរយៈតំណភ្ជាប់ https:/dcc.gov.kh ។

សម្រាប់មតិកែលម្អ ឬព័ត៌មានបន្ថែមទាក់ទងនឹងរបៀបប្រើប្រាស់សូមធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧៦,៦១៧១ ២០៤ ឬតាមរយៈអឺមែល ccamptc.gov.kh ៕

ដកស្រង់ពី៖ កម្ពុជាថ្មី