Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បញ្ជា​ត្រួតពិនិត្យ​សមាសភាព​ផ្សំ​ជីគីមី និង​ថ្នាំ​សម្លា.ប់​សត្វល្អិតដែល​អាច​ផលិត​គ្រឿង​ញៀន

  • Print

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាឲ្យត្រួតពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិតដែលអាចយកមកលាយឡំផលិតគ្រឿងញៀន ។

ការបញ្ជានេះ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗកន្លងមកនេះ បានបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវចំពោះអ្នកដែលអនុញ្ញាតឲ្យនាំសារធាតុញៀនស្របច្បាប់១០០តោនចូលកម្ពុជា ។

យោងតាមបណ្តាញសង្គមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២

កាលពីពេលថ្មីៗកន្លងមកនេះនៅទីស្តីការក្រសួងបានជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើន មានឧត្តមភាពក្នុងការប្រកួតប្រជែងបរិយាប័ន្ន និងធន់នឹងការប្រែប្រួលអាកាសធាតុឈានទៅសម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្

ធានាបាននូវសន្តិសុខស្បៀង បង្កើនកំណើនកសិកម្មប្រកបដោយចីរភាព រក្សា ឱ្យបាននូវបរិស្ថានធម្មជាតិ ជំរុញការប្រណាំងប្រជែង និងគោរពនូវគោលការណ៍អភិវឌ្ឍន៍ប្រកបដោយសមធម៌

ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម និន្នាការជំរុញការ នាំចេញកសិផលប្រកបដោយគុណភាព និងសុវត្ថិភាព ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីទស្សន:គាំទ្រនូវលទ្ធផលដែលអគ្គនាយកដ្ឋានកសិកម្មសម្រេចបាន ។

ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យមន្ត្រីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ការត្រួតពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិតដែលអាចយកមកលាយឡំផលិតគ្រឿងញៀន ដោយត្រូវសហការជាមួយអាជ្ញាធរគ្រឿងញៀន។

ជាងនេះ ឯកឧត្តមឲ្យបង្កើនការយកចិត្តទុកដាក់ និងជំរុញការអនុវត្តគម្រោង សកម្មភាព ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយបរិបទជំងឺកូវីដ-១៩ តាមរយ:

3R (1. Recovery 2. Reform 3. Resilience)ដែលក្នុងនេះរួមមាន ៖ រៀបចំគម្រោងសាកល្បងផ្តល់ថវិកាបំពេញបន្ថែមទុនវិនិយោគ (Grant Matthing ចំនួន ៤០% ទៅកសិករ ក្រុមអ្នកផលិត/សហគមន៍កសិកម្ម

ដែលវិនិយោគលើការសាងសង់ផ្ទះកញ្ចក់/សំណាញ់សម្រាប់ការដាំបន្លែលើផ្ទៃដីចាប់ពី ០.៥ហិកតា និងកំពង់ ឬគ្រោងនឹងអនុវត្តកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ឬផ្តល់កម្ចីក្នុងអត្រាការប្រាក់ ៤%។

ជំរុញផលិតកម្មគ្រាប់ពូជគ្រឹះ (Foundation Seeds) និងគ្រាប់ពូជវិញ្ញាបនបត្រ (Camilisc Seeds) នៃប្រភេទស្រូវក្រអូប (ផ្ការំដួល និងសែនក្រអូប) ពូជដំណាំដំឡូងមី និងស្វាយចន្ទី ដែលមានគុណភាពធន់នឹងជំងឺ និងការប្រែប្រួលអាកាសធាតុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។ពង្រឹងសមត្ថភាពក្រុមផលិតសមាគម និងសហគមន៍កសិកម្ម និងជំរុញការអនុវត្តកសិកម្ម តាមកិច្ចសន្យាលើដំណាំស្វាយ ស្វាយចន្ទី ដំឡូងមី និងបន្លែ ។

ពង្រឹងការផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ និងការបំពេញលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ផ្លែស្វាយ មៀនប៉ៃលិន ម្រេច ទុរេន និងដូងក្រអូប ។

វិនិយោគលើទីផ្សារបោះដុំ ហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាព-សុវត្ថិភាព ។

ប្រព័ន្ធបញ្ជាក់ប្រភពដើមផលិតផល និងរចនាសម្ព័ន្ធគាំទ្រ ដូចជា ទូត្រជាក់ តាមយន្តការ PPP នៅលើទីតាំងដែលជាកម្មសិទ្ធិរបស់រដ្ឋ និងឯកជនដែលមានសក្តានុពលខ្ពស់ក្នុងការប្រមូលផ្ដុំបន្ថែមចំនួន០៣ កន្លែងសាកល្បងក្នុងជំហានទី១ ដូចជា តំបន់ជាយក្រុងភ្នំពេញ ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ ។

ឯកឧត្តក៏បានបន្តជំរុញការសិក្សាស្រាវជ្រាវបច្ចេកទេសផលិតកម្មដំណាំបន្សុ និងពង្រីកពូជដំណាំដែលមានគុណភាពល្អ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងតម្លៃបន្ថែមខ្ពស់ និងធ្វើទំនើបកម្មនៅតាមកសិដ្ឋាន សហគមន៍ ស្របតាមស្ដង់ដា និងតម្រូវការទីផ្សារផងដែរ ៕

សូមរំលេឹក ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលាតត្រដាងថា បញ្ហាចន្លោះប្រហោងជុំវិញការដំឡើងតួនាទី និងឋានន្តរស័ក្តិ ដល់មន្ត្រី

ដកស្រង់ពី៖ កោះសន្តិភាព