Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ចូលរៀន ឆ្នាំសិក្សាថ្មី ចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ៣០% សម្រាប់អតីតនិស្សិត និងមន្រ្តីរាជការ

  • Print

ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ។

ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។

ទទួលពាក្យ ចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយផ្ដល់អាហារូបករណ៍ ៣០% សម្រាប់អតីត និស្សិត និងមន្ដ្រីរាជការ សម្រាប់និស្សិត ចុះឈ្មោះថ្មីមុន ១០០នាក់ ថ្នាក់អនុបណ្ឌិតបញ្ចុះតម្លៃ២០០ដុល្លារ សម្រាប់ថ្នាក់បណ្ឌិតបញ្ចុះតម្លៃ ៥០០ដុល្លារ។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើស រួមមាន៖

១-បច្ចេកវិទ្យាព័ត៌មាន, ២-វិទ្យាសាស្រ្តអប់រំ,

៣-បង្រៀនភាសាអង់គ្លេស,

៤-គ្រប់គ្រងណិជ្ជកម្ម,

៥-នីតិសាស្រ្ត,

៦-រដ្ឋបាលសាធារណៈ,

៧-ទំនាក់ទំនងអន្តរជាតិ,

៨-វិទ្យាសាស្រ្តនយោបាយ,

៩-គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍,

១០-ម៉ាឃីទីង និង

១១-ធនាគារនិងហិរញ្ញវត្ថុ។

ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖

១-នីតិសាស្រ្ត,

២-វិទ្យាសាស្រ្តអប់រំ,

៣-សេដ្ឋកិច្ចកសិកម្ម,

៤-វិទ្យាសាស្រ្តសេដ្ឋកិច្ច,

៥-គ្រប់គ្រងពាណិជ្ជកម្ម,

៦-រដ្ឋបាលសាធារណៈ

៧-ទំនាក់ទំនងអន្តរជាតិ និង៨-វិទ្យាសាស្រ្តនយោបាយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់។ ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៧២ ០០ ៧២, ០១៧ ៧៩៩ ៨៨៩ ៕

ដកស្រង់ពី៖ ដើមអម្ពិល