Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច ស ខេង ណែនាំពលរដ្ឋប្រុងប្រយ័ត្នចំពោះអគ្គីភ័យ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

  • Print

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ហេីយចៀសវាងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រកបដោយសុខសន្តិភាព ។

សម្ដេច បន្ដថា ក្នុងពិធីបុណ្យនេះដែរពលរដ្ឋខ្មែរដែលមានសែស្រឡាយចិន និងជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន តែងតែមានការរៀបចំពិធីសែនពេ្រនដោយ ដុតទៀន ធូប

និងគ្រឿងសក្ការៈបូជាផ្សេងៗ និង ធ្វើដំណើរកម្សាន្តសប្បាយទីជិត ទីឆ្ងាយ ។សម្ដេច បញ្ជាក់ ថា «ខ្ញុំសូមបងប្អូនជនរួមជាតិទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែសដែលអាចកើតមានអគ្គិភ័យបំផ្លាញផ្ទះសម្បែង

ទ្រព្យសម្បត្តិផ្សេងៗ និងសូមបងប្អូនជនរួមជាតិទាំងអស់រក្សាបាននូវវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ-១៩ ការចៀសវាងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ»។

សម្ដេច ក៏បានអំពាវនាវដល់ពលរដ្ឋបើកបរយានយន្តធ្វើដំណើរកម្សាន្តប្រកបដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំងទទួលបានសេចក្តីសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារ កុំបីខានឡើយ៕

ដកស្រង់ពី៖ ដើមអម្ពិល