Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ចើញជួបសំណេះសំណាលនិងជប់លៀងជូននាយនាវីនិងពលនាវឹកស្វ័យការពារជើងទឹកជប៉ុននៅល្ងាចថ្ងៃទី១៥​មីនាស្អែក

  • Print

(ភ្នំពេញ)៖ ក្រុមហ៊ុន «De Emili Commercial Building» បានសាងសង់អគារដ៏ប្រណិតថ្មីមួយទៀត នៅទល់មុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីជួលដល់ម្ចាស់ក្រុមហ៊ុន និងអាជីវកម្មទាំងឡាយ ធ្វើជាទីតាំងការិយាល័យ។

អគារនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដី ២៣ម៉ែត្រ គុណនឹង ៤០ម៉ែត្រ។

ពិធីបញ្ចុះបឋមសិលាសាងសង់អគារត្រូវបានធ្វើឡើងយ៉ាងមហោឡារិកកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។

លោកស្រី គង់ សុដានី ម្ចាស់ក្រុមហ៊ុន «De Emili Commercial Building» បានឱ្យដឹងថា ការសាងសង់អគារនេះឡើង ដើម្បីបំពេញតម្រូវការម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងឡាយ ដែលត្រូវការអគារសម្រាប់ធ្វើជាការរិយាល័យ ឬជាអគារសម្រាប់ទំនាក់ទំនងដៃគូរបស់ខ្លួន។

លោកស្រី គង់ សុដានី បានអះអាងថា ទីតាំងអគារ «De Emili Commercial Building» នៅទល់មុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ គឺជាទីតាំងមួយដ៏សមរម្យបំផុតសម្រាប់ការធ្វើជាការិយាល័យ,

កន្លែងសម្រាប់ទំនាក់ទំនងដៃគូអាជីវកម្ម ឬជាកន្លែងសម្រាប់តាំងបង្ហាញផលិតផលជាដើម ព្រោះជាតំបន់ប្រជុំជន ហើយជុំវិញសុទ្ធតែសំណង់បុរីសម្រាប់ការរស់នៅកម្រិតខ្ពស់ និងស៊ីវិល័យមួយ។

បើតាមលោកស្រី គង់ សុដានី នៅក្នុងផ្ទៃអគារត្រូវបានរៀបចំទុកទីធ្លាធំទូលាយ និងមិនបានរៀបចំរចនាផ្នែកក្នុងខាងក្នុអគារនោះឡើយ គឺទុកឱ្យម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្មរៀបចំ រចនាផ្ទៃក្នុងអគារទៅតាមចំណងចំណូល ឬតាមបែបបទដែលខ្លួនចង់បាន។

ម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ដែលចង់ជួលទីតាំងអគារសម្រាប់ធ្វើការិយាល័យក្រុមហ៊ុន ឬកន្លែងទំនាក់ទំនងដៃគូអាជីវកម្ម។

ដកស្រង់ពី៖ រស្មីកម្ពុជា