Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ចើញជួបសំណេះសំណាលនិងជប់លៀងជូននាយនាវីនិងពលនាវឹកស្វ័យការពារជើងទឹកជប៉ុននៅល្ងាចថ្ងៃទី១៥​មីនាស្អែក

  • Print

ភ្នំពេញ៖នាវាកងស្វ័យការពារជើងទឹកប្រទេសជប៉ុន ២គ្រឿងនឹងចូលចតជាផ្លូវការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចាប់ពីថ្ងៃទី១៤ -១៧ ខែមីនា ឆ្នាំ២០២២ ,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រកម្ពុជានឹងអញ្ជើញសំណេះសំណាលនិងពិសារបាយសាមគ្គីជាមួយក្រុមមន្រ្តីនៃកងស្វ័យការពារជើងទឹកប្រទេសជប៉ុននៅល្ងាចថ្ងៃទី ១៥ ខែ មីនា ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី,រដ្ឋមន្ត្រីក្រសួងការពារជាតិធ្លាប់មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននាពេលថ្មីៗនេះថាកងទ័ពស្វ័យការពារជប៉ុននឹងចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០២២ ដោយក្នុងនោះក៏នឹងមានការអញ្ជើញទៅទស្សនកិច្ចនៅកំពង់ផែរាមផងដែរ។

សម្តេចពិជ័យសេនាបានឱ្យដឹងដែរថាវត្តមានរបស់កងទ័ពស្វ័យការពារជប៉ុនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុគឺចូលរួមប្រារព្ធពិធីស្វាគមន៍អបអរសាទរខួប៣០ឆ្នាំដែល កងទ័ពស្វ័យការពារជប៉ុនបានបញ្ជូនកម្លាំងចេញទៅក្រៅប្រទេសក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅកម្ពុជាជាលើកដំបូង។

កន្លងផុតរយៈពេល ៣០ ឆ្នាំនេះក៏ជាខួបអនុស្សាវរីយ៍ដែលកម្ពុជាត្រូវធ្វើជួនពេលដែលកងនាវារបស់ជប៉ុននឹងចូលមកដល់កំពង់ផែកម្ពុជានៅពាក់កណ្តាលក្នុងខែមីនាខាងមុខ នេះដែលជាផ្នែកមួយនៃសកម្មភាពនៃការរំលឹកខួប ៣០ ឆ្នាំ

នៃកងស្វ័យការពាររបស់ជប៉ុនមកកាន់កម្ពុជាដែលមានពលីកម្មរបស់កងទ័ព កងនគរបាលរបស់ជប៉ុននៅលើទឹកដី កម្ពុជាផងហើយក៏ដំណើរឆ្ពោះទៅអបអរសាទរខួបអនុស្សាវរីយ៍ ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផង។

សូមជម្រាបថានាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿងមានឈ្មោះទី១. URAGA

– 463មានបណ្ដោយ១៤១ម៉ែត្រទទឹង២២ម៉ែត្រ,ជម្រៅទឹក៥,៤ ម៉ែត្រមាន ទម្ងន់ផ្ទុក៥.៦៥០ តោន

និងមាននាវិកចំនួន១២៦នាក់ ។នាវាទី២.ឈ្មោះ HIRADO –305 មានបណ្ដោយ៦៧ម៉ែត្រ ទទឹង១១ម៉ែត្រ ជម្រៅទឹក២,៧ ម៉ែត្រមានទម្ងន់ផ្ទុក៦៩០តោននិងមាននាវិកចំនួន ៥៤នាក់៕

ដកស្រង់ពី៖ រស្មីកម្ពុជា