Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ចត​នៅ​កម្ពុជា​​ជំរុញ​កិច្ច​សហប្រតិបត្តិការកម្ពុជា​-​ជប៉ុនកាន់តែ​សកម្ម​ថែម​ទៀត

  • Print

ខេត្តព្រះសីហនុ ៖ តាមរយៈបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នាពេលនេះជប៉ុននឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ។

នេះបើតាមការបញ្ជាក់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ។

ក្នុងពិធីសំណេះសំណាលជាមួយនាយ នាយរង និងពលនាវឹកកងស្វ័យការពារជើងទឹកជប៉ុន នាថ្ងៃទី១៥ ខែមីនានេះ សម្ដេច ទៀ បាញ់ បានថ្លែងថា ជាក់ស្តែងនៅឆ្នាំ២០២០ និងដើមឆ្នាំ២០២២ ទោះបី ស្ថិតក្នុងស្ថានភាពការរីករាលដាលជំងឺកូរីដ-១៩

នៅបន្តមានក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ជប៉ុន នៅតែមានភាពរីកចំរើនគួរឲ្យកត់សម្គាល់តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមករវាងកងទ័ព ជើងគោកជាមួយកងស្វ័យការពារជើងគោកជប៉ុន

ការជួយគាំទ្រវិស័យរក្សាសន្តិភាព ការចូលចតនាវា ការបណ្ដុះបណ្ដាលលើកកម្ពស់ធនធានមនុស្ស ពិសេសការចូលចតនាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន២គ្រឿង នៅកំពង់ផែស្វយ័តក្រុងព្រះ សីហនុនាពេលនេះ ។

សម្ដេចទៀ បាញ់ បានគូសបញ្ជាក់ថា ៖«ខ្ញុំមានជំនឿជឿជាក់ថា តាមរយៈការបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នាពេលនេះភាគីជប៉ុននឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀតដូចជា ៖

ការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង និងនាយទាហាន ថ្នាក់ដឹកនាំជាន់ខ្ពស់, បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនដល់កងទ័ពជើងគោកកម្ពុជាលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR), ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាលជាដើម» ។

ប្រមុខក្រសួងការពារជាតិក៏បានបន្ដថា ជាមួយគ្នានេះកងស្វ័យការពារជើងទឹកជប៉ុននឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន ដើម្បីហ្វឹកហ្វឺនរួមគ្នាលើកកម្ពស់សមត្ថភាពលើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌ ។

ជាមួយគ្នានេះ ភាគីជប៉ុន ពិតជានឹងបន្តជួយផ្តល់ឧបករណ៍ សម្ភារៈ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជំនាញដល់កងរក្សាសន្តិភាពកម្ពុជា ដើម្បីបំពេញបេសកកម្មរបស់អង្គការប្រជាជាតិទទួលបានជោគជ័យថ្មីៗថែមទៀត ។

ចំណែកឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា មានជំនឿថា ការចូលចតនៃនាវាពេលនេះក៏ជាកិច្ចសហប្រតិបត្តិការមួយដ៏សំខាន់ផងដែរដែលនឹងរួមចំណែកសម្រេចបាននូវ «ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ» ។

លើសពីនេះទៀត ឯកឧត្តមទូត ក៏មានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលជំនះបាននូវអតីតកាលប្រកបដោយសោកនាដកម្ម និងបានចូលរួមចំណែកជួយសហគមន៍អន្តរជាតិយ៉ាងសកម្ម ហើយមានមោទនភាពដែលប្រទេសជប៉ុន បានដើរតួនាទីមួយ ក្នុងការសម្រេចបាននូវសន្តិភាពនៅកម្ពុជា ។

សូមរំលឹកថា ចាប់ពីឆ្នាំ២០០៨-២០២២ កងស្វ័យការពារជើងទឹកជប៉ុន ចូលចតទស្ស នកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ៩លើល ដែលមាននាវាសរុបចំនួន ២៤គ្រឿង

ទាំងលើកនេះ បានធ្វើការហ្វឹកហ្វឺនរួមគ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សមត្ថភាព កងទ័ពជើងទឹកទាំងពីរ កម្ពុជា-ជប៉ុន លើវិស័យមនុស្សធម៌ សុខាភិបាល សង្គម គ្រោះមហន្ដរាយ និងប្រឆាំងភេរវកម្មផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព