Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រសួងពាណិជ្ជកម្ម​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ពេលវេលា​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​១០​ថ្ងៃ​ម្តង​វិញ​ ​

  • Print

រាជធានីភ្នំពេញ ៖ ដើម្បីឲ្យដឹងពីតម្លៃប្រេងឥន្ធនៈទាន់ពេលវេលាក្រសួងពាណិជ្ជកម្មនឹងធ្វើការផ្លាស់ប្តូរការផ្សាយតម្លៃឥន្ធនៈពីរយៈពេល១៥ថ្ងៃម្តងមក ១០ថ្ងៃវិញ ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា ក្នុងសិក្ខាសាលាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ៖

ផលប៉ះពាល់បញ្ហាប្រឈម និងកំណើនអនាគតសម្រាប់អាស៊ីបូព៌ា និងអាស៊ាន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ថា

ក្រសួងនឹងរៀបចំធ្វើការផ្លាស់ប្តូរការជូនដំណឹងពីពេលវេលាកំណត់តម្លៃប្រេងឥន្ធនៈពី១៥ថ្ងៃម្តង មកត្រឹម១០ថ្ងៃម្តងវិញ ដើម្បីឱ្យឆាប់មានការផ្លាស់ប្តូរប្រែប្រួលនូវតម្លៃប្រេង និងដើរឱ្យទាន់នៃការឡើងចុះនៃតម្លៃប្រេងឥន្ធនៈ។

ប្រភពបានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហាប្រេងឥន្ធនៈនេះ លោក ប៉ាន់ សូរស័ក្តិ បានបញ្ជាក់ថា «ក្រសួងបានបើកកិច្ចប្រជុំជាមួយក្រសួងដែលពាក់ព័ន្ធដូចជា ក្រសួងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល និងផ្នែកឯកជន អ្នកដែលចែកចាយប្រេងឥន្ធនៈនឹងបានឯកភាពគ្នាគាំទ្រនូវវិធានការរបស់រាជរដ្ឋាភិបាល ដែលពីមុនមកមាន១៥ថ្ងៃនៃការដាក់តម្លៃជូនប្រជាពលរដ្ឋ

ជាពិសេសអ្នកដែលចែកចាយកុំឱ្យលើសពីតម្លៃនឹង ប៉ុន្តែល្ងាចនេះខ្ញុំនឹងចុះហត្ថលេខាសុំសេចក្តីអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយ ក្នុងរយៈពេល១០ថ្ងៃម្តង មិនមែន១៥ថ្ងៃទៀតទេ ដើម្បីឱ្យឆាប់មានការ ផ្លាស់ប្តូរប្រែប្រួលនូវតម្លៃ»។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀត បច្ចុប្បន្ននេះតម្លៃនៃប្រេងឥន្ធនៈគឺមានការប្រែប្រួលឡើងចុះលឿនណាស់ ដូចនេះហើយការផ្លាស់ប្តូរការជូនដំណឹងនេះជាវិធានការបឋមបំផុត ដើម្បីផ្តល់ជូនភាពឈ្នះឈ្នះដ ល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈ និងវិស័យឯកជនដែលមកដល់ពេលនេះ គឺមិនទាន់ឃើញថា ឡើងថ្លៃពេកនោះទេ ប៉ុន្តែអាចនឹងឡើងថ្លៃនៅពេលឆាប់ៗនេះ ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអះអាងថា ពាក់ព័ន្ធនឹងបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ក្រសួងពាណិជ្ជកម្ម កំពុងមានការព្រួយបារម្ភពីបញ្ហាប្រេងឥន្ធនៈអាចនឹងបន្តឡើង

ដោយសារបញ្ហាទណ្ឌកម្មសេដ្ឋកិច្ច រុស្ស៊ី ទៅកន្លែងផ្សេងៗ សូមជម្រាបថា តម្លៃប្រេងឥន្ធនៈពេលបានកំពុងហក់ឡើងជាបន្តបន្ទាប់ ករណីធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព