Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ចេញលិខិតថ្លែងអំណរគុណ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ដែលបានចូលរំលែកទុក្ខ ចំពោះមរណភាពមហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន

  • Print

(ភ្នំពេញ)៖ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានចេញថ្លែងអំណរគុណ គោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោកជំទាវ ដែលបានចូលរំលែកទុក្ខ ចំពោះមរណភាពមហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន។

ការចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អាន ដ៏ជ្រាលជ្រៅបំផុត ចំពោះរូបខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ។

ជួសមុខឲ្យក្រុមគ្រួសារយើងខ្ញុំ សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ

សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណ៖

 

ដកស្រង់ពី ៖ Fresh News