Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រយៈពេល២០ឆ្នាំកន្លងមកនេះ កយកាផ្តល់ជំនួយឥតសំណងជាង ៣១៦លានដុល្លារដល់កម្ពុជា

  • Print

ភ្នំពេញ៖ចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ កយកា(KOICA) បានផ្តល់ជំនួយឥតសំណងប្រហែល ៣១៦លានដុល្លារអាម៉េរិកសម្រាប់វិស័យអាទិភាពចំនួនបួនគឺអប់រំ,ដឹកជញ្ជូន,អភិវឌ្ឍន៍ជនបទការគ្រប់គ្រងទឹកនិងសុខមាលភាពសាធារណៈ។

ដោយឡែកសម្រាប់ឆ្នាំ២០២២នេះវិញជំនួយឥតសំណងរបស់កយកាសម្រាប់ប្រទេសកម្ពុជាមានចំនួនសរុប៣០លានដុល្លាររួមជាមួយនឹងគម្រោងភាពជាដៃគូប្រចាំប្រទេសចំនួន១៤កម្មវិធីភាពជាដៃគូរវាងសាធារណៈនិងឯកជនចំនួន១៨

កម្មវិធីបណ្តុះបណ្តាល (CIAT) កម្មវិធីអ្នកស្ម័គ្រចិត្តកូរ៉េ ជាដើម។គួរកត់សម្គាល់ថារយៈពេលមួយទសវត្សរ៍ចុងក្រោយទំហំហិរញ្ញប្បទានដែលសាធារណរដ្ឋកូរ៉េបានផ្តល់ដល់កម្ពុជាមានការ កើនឡើង ហើយនៅពេលអនាគតនឹងបន្តកើនឡើងថែមទៀត។

លោកស្រីបណ្ឌិត អ៊ីម ចុងហ៊ី អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េបានថ្លែងឱ្យដឹងដូច្នេះក្នុងពេលជួប ពិភាក្សាការងារជាមួយលោក ឈៀង យ៉ាណារ៉ារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាអគ្គលេខាធិការគណៈកម្មាធិការ

នីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីរសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០២២នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមបញ្ជាក់ថាក្នុងជំនួបប្រជុំនេះគាគីទាំងពីរបានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជារួមជាមួយកម្ពុជា,ការបង្ហាញអំពីគម្រោងគាំទ្ររបស់កយកាសម្រាប់ប្រទេសកម្ពុជា, ផែនការប្រចាំប្រទេសរបស់កយកាសម្រាប់ប្រទេស ក

ម្ពុជា KOICA Cambodia Country Plan (CP), គម្រោងថ្មីសម្រាប់ឆ្នាំ២០២២, គម្រោងត្រៀមសម្រាប់ឆ្នាំ២០២៣ និងវឌ្ឍនភាពបច្ចុប្បន្ននៃការស្នើសុំគម្រោងថ្មីសម្រាប់ឆ្នាំ២០២៤ ការពិនិត្យទៅលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ

និងការកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ក្នុងឱកាសនោះលោកស្រី បណ្ឌិត អ៊ីម ចុងហ៊ី បានមានប្រសាសន៍ថាប្រទេសកម្ពុជាគឺជាប្រទេសឈានមុខគេក្នុង វិស័យវប្បធម៌អាស៊ីអាគ្នេយ៍ ហើយមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយនឹងសក្ដានុពលនៃការអភិវឌ្ឍយ៉ាងខ្លាំង។

ជាពិសេសកម្ពុជាបានប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩បានយ៉ាងល្អក្នុងរយៈពេលពីរឆ្នាំមកនេះ។លោកស្រីបណ្ឌិតបានបញ្ជាក់ថា

«ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការរក្សាការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩ហើយខ្ញុំក៏សូមថ្លែងអំណរអរគុណយ៉ាងស្មោះស្ម័គ្រចំពោះបើកដំណើរការិយាល័យកយកាប្រចាំនៅប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព»។

លោកស្រីបណ្ឌិតក៏បានលើកឡើងទៀតថាប្រទេសកម្ពុជាគឺជាប្រទេសដៃគូដ៏សំខាន់របស់កូរ៉េដែលជាប់ចំណាត់ថ្នាក់កំពូលនៃការគាំទ្រការអភិវឌ្ឍរបស់កយកា និងជាប្រទេសដៃគូ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដ៏សំខាន់មួយ។កយកានឹងបន្ត ជួយដល់កម្ពុជា ដើម្បីឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា។

ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កយកា បានធ្វើសកម្មភាពគាំទ្រចម្រុះជាការឆ្លើយតបនឹងជំងឺកូវីដ-១៩ តាមរយៈកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយគ្នាទៅវិញទៅមក

ហើយកយកាសង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការ នាពេលអនាគតដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា។ជាការឆ្លើយតបលោក ឈៀង យ៉ាណារ៉ា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានដោយកយកា។

លោកបានថ្លែងអំណរគុណចំពោះកយកា និងប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េដែលបានគាំទ្រយ៉ាងខ្ជាប់ខ្ជួន ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាតាមរយៈការអនុវត្តគម្រោងនិងកម្មវិធីក៏ដូចជាការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩របស់ប្រទេសកម្ពុជា និងដើម្បីសម្រួលដល់ការស្តារសេដ្ឋកិច្ចកម្ពុជា។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានជម្រាបជូនភាគីកូរ៉េ អំពីក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី

សម្រាប់ឆ្នាំ ២០២១-២០២៣ដែលផ្ដោតសំខាន់ លើសសរស្តម្ភបីគឺ៖ទី១)ការស្តារកំណើនសេដ្ឋកិច្ចឡើងវិញទី២)

ការកែទម្រង់ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន ពិពិធកម្ម និងភាពប្រកួតប្រជែង និងទី៣)ការពង្រឹងភាពធន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ៕

ដកស្រង់ពី៖ រស្មីកម្ពុជា