Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​​ពី​ចិន ៥​លាន​ដូ​ស​ខណៈ​១៥​លាន​ដូស​នឹង​មក​ឆាប់​ៗ​នេះ​

  • Print

រាជធានីភ្នំពេញ ៖ ដូចជា ការគ្រោងទុករដ្ឋាភិបាលកម្ពុជាបានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនចំនួន៥លានដូស ខណៈ១៥លានដូសទៀតនឹងមកដល់ឆាប់ៗនេះ ។

លោកជំទាវ យក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងនៅពេលទទួល វ៉ាក់សាំងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២២បានលើកឡើងថាក្រៅពីទទួលវ៉ាក់សាំងនៅថ្ងៃនេះគឺចិនបានផ្តល់វ៉ាក់សាំងច្រើនជាងគេបើធៀបនឹងបណ្តាប្រទេសផ្សេងទៀត។

លោកជំទាវថាផែនការចាក់វ៉ាក់សាំងនៅកម្ពុជាក្រសួងបានជំរុញឲ្យប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាពិសេសដូសជំរុញតី៣ និងទី៤ ហើយចំពោះកុមារដែលមាន អាយុពី៣ទៅ៥ឆ្នាំក៏ត្រូវបញ្ជូនពួកគាត់ឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាផងដែរ។ ការមកចាក់នេះ ដើម្បីធ្វើការកាត់បន្ថយអត្រាឆ្លងនិងឈឺជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ។

លោកជំទាវបញ្ជាក់ថា៖«យើងឃើញថានៅកម្ពុជាអ្នកឆ្លងជំងឺនេះហើយការរាត្បាតពិសេសអូមីក្រុងនេះក៏មិនបានធ្វើឲ្យពលរដ្ឋយើងធ្លាប់ខ្លួនឈឺធ្ងន់ ហើយមួយរយៈពេលប៉ុន្មានថ្ងៃ មកនេះនិងថ្ងៃនេះមិនមានអ្នកស្លាប់នោះទេ»។

លោកជំទាវបន្តថាវ៉ាក់សាំបង្ការជំងឺកូវីដ១៩គឺជាយុទ្ធសាស្ត្រសំខាន់ជួយឲ្យប្រជាពលរដ្ឋកម្ពុជា និងជនបរទេសនៅក្នុងប្រទេសកម្ពុជារួចចាកផុតពីជំងឺកូវីដ តែបើឆ្លងគឺមិនធ្ងន់ ហើយមិនស្លាប់នោះទេ។

សម្រាប់ការផ្តល់វ៉ាក់សាំងពីភាគីចិនគឺជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ហើយបើ សរុបចំនួន២០លានដូសក្នុងចំណោម៥ លានដូស មកដល់នេះគឺចិនបានផ្តល់វ៉ាក់សាំងជាង២៨លានដូចហើយ។ ជាងនេះ កម្ពុជាយើងក៏បា នបញ្ជាទិញវ៉ាក់ សាំងជាង២៨លានដូស ដូច្នេះគ្រាន់តែវ៉ាក់ សាំងមកពីចិនសរុបជា ង៥៧លាន ដូសហើយ។

លោកជំទាវថា៖«ដូច្នេះហើយខ្ញុំគិតថាគ្មានប្រទេសណាមួយផ្តល់វ៉ាក់សាំងច្រើនជាងប្រទេសចិននោះទេ ប៉ុន្តែយើងក៏បានធ្វើការជាមួយប្រទេសដៃគូរ ដូចជាតាមយន្តការកូវ៉ាក់ អូស្ត្រាលី អមេរិក និងប្រទេសផ្សេងៗទៀតផងដែរ»។

បើតាមលោកជំទាវនៅថ្ងៃទី៦ខែមេសាខាងមុខនេះសម្តេចតេជោហ៊ុន សែននឹងអញ្ជើញ ទទួលវ៉ក់សាំងចំនួន១លានដូសពីប្រទេសអីតាលី ដូច្នេះហើយកម្ពុជាមានដៃគូច្រើនក្នុង ការផ្តល់វ៉ាក់សាំង ប៉ុន្តែមានតែប្រទេសចិនទេដែល បានផ្តល់វ៉ាក់សាំងច្រើនជាងគេ ។

លោកជំទាវលើកឡើងទៀតថានៅមន្ទីពេទ្យទាំងប្រទេសទាំងថ្នាក់ខេត្ត និងនៅភ្នំពេ ញមានអ្នកជំងឺតែជាង៦០០ករណី ក្នុងនោះអ្នកឆ្លងធ្ងន់ជាង៧០ករណីប៉ុណ្ណោះ។

អ្នកដែលធ្ងន់រហូតដល់ប្រើប្រាស់ម៉ាស៊ីនជំនួយមានតែ៦នាក់ទេ ដូច្នេះបើវាតម្លៃថាការចាក់ វ៉ាក់ សាំងគឺជាយុ ទ្ធសាស្ត្រសំខាន់ណាស់អាចជួយកាត់បន្ថយអត្រាឆ្លងកូវីដ១៩នេះពិសេសមេរោគបំប្លែងថ្មី។

ជាមួយគ្នានោះដែរលោកជំទាវថា ការវ៉ាក់សាំងនៅកម្ពុជាបើធៀបនឹងប្រទេសក្នុងតំបន់គឺកម្ពុជាមានភាពល្អប្រសើរ។

ចំណែកស្ថានទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថាភាគីបានចិនផ្តល់នៅថ្ងៃនេះ៥លានដូស ក្នុងចំណោម២០កានដូសបន្ទាប់ពីថ្នាក់ដឹកនាំប្រទេសទាំងពីរបានជួបពិភាក្សាគ្នាតាមទូរស័ព្ទកន្លងមក ។

តំណាងទូតដដែលក៏បានលើកឡើងថា ភាគីចិននៅតែបន្តផ្តល់វ៉ាក់សាំងដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដនៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែងវ៉ាក់សាំង១៥លានដូសទៀតនឹងមកដល់ឆាប់ៗនេះដើម្បីធ្វើឲ្យយ៉ាងណាឲ្យរដ្ឋាភិបាលយកទៅចាក់ជូនប្រជាពលរដ្ឋតាមផែនការកំណត់ផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព