Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​ក្រឡាហោម ស ខេង ផ្តល់​អំណោយ ដល់​អ្នកស្រុក​ឯក​ភ្នំ ជួប​ការលំបាក ផ្នែក​ជីវភាព ជាង ៥០០ គ្រួសារ​

  • Print

ភ្នំពេញៈ ប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៥២២ គ្រួសារ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានទទួលអំណោយពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង។

ពិធីចែកអំណោយនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះ។អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ

ដែលបានចែកជូន ប្រជាពលរដ្ឋទាំង ៥២២គ្រួសារ ក្នុងស្រុកឯកភ្នំ នាឱកាសនោះ ១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ អំបិល ២គីឡូក្រាម ទឹកបរិសុទ្ធ ២កេស ម៉ាស ១ប្រអប់ ខោអាវកីឡា ១កំប្លេ និងថវិកា ចំនួន ២ម៉ឺនរៀល ។

លោក ស សុខា ក្នុងនាមសម្តេចក្រឡាហោម និងលោកជំទាវ ក៏បានស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាអនុវត្តចំណុចមួយចំនួន ដូចខាងក្រោម

៖១. សូមបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ តាមរយៈការអនុវត្តរាល់វិធានការចាំបាច់នានា ដែលក្រសួងសុខាភិបាល ក៏ដូចជា អាជ្ញាធរ បានណែនាំ ដោយចាប់ផ្តើមពីការការពារខ្លួនឯង សមាជិកគ្រួសារ កុំឲ្យឆ្លងជំងឺនេះ និងទទួល ការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ដូស តាមដំណាក់កាល ដែលរាជរដ្ឋាភិបាល ផ្តល់ជូន ។

២. បន្តស្វែងរកកិច្ចអន្តរាគមន៍ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ឲ្យបានទាន់ពេលវេលា ក្នុងករណីមានតម្រូវការចាំបាច់នានា ដើម្បីអាជ្ញាធរដោះស្រាយ ឬក៏ចាត់បញ្ជូន ក៏ដូចជា មានសំណើមកកាន់ថ្នាក់លើបន្ត ។

៣. សូមពុកម៉ែ អ៊ំ ពូមាមីង បងប្អូនប្រជាពលរដ្ឋ បង្កើនការដាំដុះដំណាំផ្សេងៗ ចិញ្ចឹមសត្វ និងអនុវត្តកម្មវិធីវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាព និងសម្រាលដល់ការលំបាក ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ។

៤. សូមអាជ្ញាធរមូលដ្ឋាន បន្តខិតខំប្រឹងប្រែងតាមដាន រាល់ស្ថានភាពជីវភាពរបស់ ប្រជាពលរដ្ឋ ដោយកំណត់មុខសញ្ញាជនរងគ្រោះ និងជនងាយរងគ្រោះ ក្នុងបរិការណ៍ នៃវិបត្តិកូវីដ-១៩ ឲ្យបាន

ដើម្បីងាយស្រួល ក្នុងការត្រៀមលក្ខណៈជួយអន្តរាគមន៍ បានទាន់ពេលវេលា ពោលគឺមិនត្រូវទុកពលរដ្ឋណាម្នាក់ ដែលមានបញ្ហា ឲ្យនៅរងាឯកា ដោយយើងមិនបានដឹងនោះទេ ពិសេសមិនត្រូវឲ្យមានការរើសអើងកើតឡើងឡើយ ។

៥. សូមអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោមទៅតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា