Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​សភាជាតិ​កម្ពុជា APF និង​កម្មវិធី​នុយ​មេ​រិច ជជែក​គ្នា​ពី​ការប្រយុទ្ធប្រឆាំង ព័ត៌មាន​ក្លែងក្លាយ​

  • Print

ភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា

នៃសភានិយាយ ភាសាបារាំង APF បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយ និងសេរីភាពសារព័ត៌មាន៖ បញ្ហាប្រឈម និងដំណោះស្រាយ។

សិក្ខាសាលានេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា

ព្រឹទ្ធសភា ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងមន្ត្រីអគ្គលេខា ធិការដ្ឋាន រដ្ឋសភា ព្រឹទ្ធសភា និងស្ថាប័នសារ ព័ត៌មានមួយចំនួន នៅកម្ពុជាផងដែរ។

សូមជម្រាបថា សិក្ខាសាលាខាងលើ រៀបចំដោយក្រុមសភាជាតិកម្ពុជា APF និងកម្មវិធីនុយមេរិច នៃសភានិយាយភាសាបារាំង ចាប់ពីថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា៕

ដកស្រង់ពី៖ រស្មីកម្ពុជា