Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកសុខ ទូច ថា ​មុន​កូ​វី​ដ​អ្នកក្រមើលជំងឺ​នៅ​ខ្មែរ មធ្យម​ទៅ​វៀតណាម​-​ថៃ អ្នកមាន​ទៅ​សាំង​ហ្គា​ពួ-បារាំង

  • Print

រាជធានីភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា មុនពេលមានការផ្ទុះឡើងនូវកូវីដ-១៩ ពលរដ្ឋខ្មែរ បើជាអ្នកក្រនៅខ្មែរ ឬជាអ្នកមានធម្យម គឺចេញទៅទទួលយកសេវាកម្មសុខាភិបាលនៅវៀតណាម និងថៃ ខណៈអ្នកមានមែនទែន គេចចេញទៅសាំងហ្គាពួរ និងបារាំង ។

«ទេសចរណ៍សុខាភិបាលល្អហើយកូវីដ បើអត់កូវីដខ្មែរមិនមើលនៅស្រុកខ្មែរទេ អ្នកក្រនៅខ្មែរ អ្នកធម្យមទៅវៀតណាម ថៃ អ្នកមានមែនទែន ទៅសាំងហ្គាពួ និងបារាំង» ។

នេះជាការលើកឡើងរបស់បណ្ឌិត សុខ ទូច ។ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីទេសចរណ៍កម្ពុជាក្នុងបរិបទកូវីដ-១៩ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក សុខទូច បានលើកឡើងថា ឯខ្មែរអត់ទេ ទេសចរណ៍សុខាភិបាលនេះ អាចទាញយក៥ចំនុច ទី១ យើងទៅគេ គេយកប្រាក់ឆ្លងដែន ទី២ ប្រាក់ម្ហូប ទី៣ការស្នាក់នៅ ទី៤លក់ផលិតផលរបស់គេ

និងទី៥ គេលក់វិស័យសុខាភិបាលរបស់គេ ម៉េចបានខ្ញុំហានថាចឹង?លោកបានបន្ថែមថា បើក្នុង១ឡាន ៤០កៅអី មានតែ៣កៅអីទេ ដែលទៅលេង ក្រៅពីនោះទៅមើលជំងឺទាំងអស់ ។

ជាក់ស្តែង លោកសុខ ទូច ៖«ខ្ញុំជិះយន្តហោះមកពីថៃ ខ្ញុំធ្វើកិច្ចសម្ភាសន៍ម៉ាយន្តហោះ សុទ្ធទៅមើលជំងឺ អត់ដែលនិយាយស្អីទេ និយាយតែជំងឺ ដោយសារតែគេបិទព្រំដែនទេ អរគុណទៅកូវីដ កុំអីហ្នឹងទៅបាត់ទៀតអស់ហើយ ។

ហើយទៅអួតតែពីស្រុកគេ យួរតែអីវ៉ាន់ពីស្រុកគេមក តែកុំតូចចិត្ត ព្រោះគេដើរទាំង៦ចំណុចទេសចរណ៍ទាំងព្រមស្រុកគេ តែយើងមានហើយលើសគេ តែមិនបានរៀបចំខ្លួន ។

លោកថា «ខ្ញុំនិយាយចឹងកុំខឹងខ្ញុំ ខ្ញុំសូមនិយាយការពិត ព្រោះក្នុងការពិតខ្ញុំតែងនិយាយថា ជម្ពប់ជើងកុំទាន់អាលរុំជើង ត្រូវរកពាក់វែនតាសិន ដើម្បីដើរទៅកុំឲ្យជម្ពប់ទៀត ។

លើសពីនេះទៀត លោកថា សុខាភិបាលអាចទាញបាន៥ចំណុចនៃចំណូល ទេសចរណ៍ បើយើងធ្វើត្រូវ គឺជាការល្អឥតខ្ចោះ ព្រោះអី? ប្រទេសយើងអត់ផលិតអាយហ្វូន ប្រទេសយើងអត់ផលិតកុំព្យូទ័រ តែបើយើងយកបានទេសចរណ៍បាន ៦.៦ ដូចខាងក្រសួងទេសចរណ៍មែន យើងហ្នឹងបាន៦លានអាយហ្វូន ហើយអាយហ្វូន១២ទៀត តែបើយើងអត់បានទេ យើងបានសំបកទេសចរណ៍ទាំង៦.៦ លាន។

ហេតុអី? កសិកម្មទិញគេ ម្ហូបទិញគេ បន្លែទិញគេ នាំសាច់ពីកន្លែងណាមកខ្ញុំប្រាប់ភ្លាម ។

សូមបញ្ជាក់ថា សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕

 

ដកស្រង់ពី៖ កោះសន្តិភាព