Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងទីក្រុងគូម៉ាម៉ូតូប្រទេសជប៉ុនប្រកបដោយសុវត្តិភាព

  • Print

(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅដល់ទីក្រុង Kumamuto ប្រទេសជប៉ុនប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង១៤៖១៥នាទី ម៉ោងនៅទីក្រុងតូក្យូ ត្រូវនិងម៉ោង១២៖១៥ ម៉ោងនៅរាជធានីភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣ខែមេសា ២០២២។

នៅអាកាសយានដ្ឋាន Aso Kumamuto ទីក្រុង Kumamuto ប្រទេសជប៉ុនវត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនិងគណៈ ប្រតិភូជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជាត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីលោក មិកាមិ ម៉ាសាហ៊ីរ៉ូ

ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរា ជាណាចក្រកម្ពុជា ,លោក ទុយ រី ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុ ជាប្រចាំប្រទេសជប៉ុន,លោក អូនីស៊ិ កាហ្សឺកហ្វូមិ អភិបាលក្រុង គូម៉ាម៉ូតូ,លោកអនុរដ្ឋមន្រ្តីក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចរ ណ៍ជប៉ុន ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត។

ដោយឡែកនៅសណ្ឋាគារ Kumamoto Castle វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីសិស្ស និស្សិត កម្មសិក្សាការី និងបងប្អូនសហគមន៍ខ្មែរដែលកំពុងសិក្សាធ្វើការនិងរស់នៅប្រទេសជប៉ុនប្រមាណជាង១០០ នាក់ ។

តាមទូរលេខដែលបញ្ជាក់ដោយក្រសួងការបរទេសបានឲ្យដឹងថា ៖សិស្ស និស្សិត កម្ពុជានៅប្រទេសជប៉ុនចំនួន ៦៩៣ នាក់ និងមានពលរដ្ឋកម្ពុជារស់នៅនិងប្រកប របរអាជីវកម្មនៅក្នុងប្រទេសជប៉ុន មានចំនួន ៥,២០៣នាក់គិតត្រឹមខែមិថុនាឆ្នាំ២០២០ ។

តាមកម្មវិធីដែលបានគ្រោងទុកសម្តេចតេជោនាយករដ្ឋមន្រ្តីនិងអញ្ជើញកិច្ចប្រជុំកំពូលលើកទី៤ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីកនៅទីក្រុង គូម៉ាម៉ូតូប្រទេសជប៉ុន នៅថ្ងៃទី២៣ ខែមេសា ជាមួយប្រមុខរដ្ឋាភិបាលនៃប្រទេសជប៉ុនប្រទេសទូវ៉ាលូ ឡាវ នេប៉ាល់និងបណ្តារដ្ឋមន្រ្តី មកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីកជាច្រើនរូបទៀត ។

ជាមួយគ្នានេះសម្តេចតេជោនិងជួបសន្ទនាការងារទ្វេភាគីជាមួយសមភាគីជប៉ុនលោក គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្រ្តីជប៉ុនហើយនៅក្នុងជំនួបទ្វេភាគីនោះប្រមុខរដ្ឋាភិ

បាលនៃប្រទេសទាំងពីរកម្ពុជាជប៉ុននិងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងធនធានទឹកនិងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជាជាមួយនិងក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចរណ៍

ជប៉ុន ដែលចុះហត្ថលេ ខារវាងលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុ និយមកម្ពុជាជាមួយលោក សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចរណ៍ជប៉ុន។

ក្រៅពីនេះសម្តេចតេជោនិងជួបសន្ទនាការងារទ្វេភាគីជាមួយលោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ជួបសន្ទានជា មួយលោកអភិបាលខេត្តគួម៉ាម៉ូតូ និងបណ្តាមេដឹកនាំក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុនផងដែរ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា