Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ និងសកម្មជន បក្សភ្លើងទៀន ក្នុងរាជធានីភ្នំពេញ ៧៨ រូប ប្រកាសចុះចូលបក្សកាន់អំណាច គ្រាការបោះឆ្នោត ខិតជិតដល់

  • Print

ភ្នំពេញ៖ ក្នុងគ្រាដែលការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ខិតជិតដល់ ហើយនោះ បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ និងសកម្មជនរបស់ គណបក្សភ្លើងទៀន ជាច្រើនរូប បានសម្រេចដើរចេញ ពីបក្សប្រឆាំងមួយនេះ ជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំ និងចាស់ទុំជាងគេ នៅកម្ពុជា។

នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២នេះ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជន បក្សភ្លើងទៀន ក្នុងរាជធានីភ្នំពេញ សរុប ៧៨ រូប បានប្រកាសចូលរួមរស់ និងធ្វើសកម្មភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។

លោក ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជាជនកម្ពុជា និងជា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ បានឱ្យដឹងថាៈ សមាជិកថ្មី ទាំង ៧៨ រូបនេះ មាន ៥២ រូប ជាបេក្ខជនឈរឈ្មោះ បោះឆ្នោតឃុំ-សង្កាត់ របស់គណបក្សភ្លើង ទៀន ទាំងពេញសិទ្ធិ និងបម្រុង។

ដោយឡែក ២៦ រូបទៀត ជាសកម្មជន នៅតាមបណ្តាសង្កាត់ មួយចំនួន ក្នុងរាជធានីភ្នំពេញ។

បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ដែលសម្រេចចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថាៈ ហេតុផល ដែលនាំឱ្យពួកគេ សម្រេចចូលរួម ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ ពីគុណតម្លៃ និងគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀន នៅតែបន្តនយោបាយ ប្រជាភិថុតិ ដែលជាសំណល់មកពី អតីតគណបក្ស សមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយ ក្នុងការធ្វើឱ្យចម្រើន ដល់សង្គមជាតិ នោះឡើយ។

ក្នុងពិធីបញ្ចូលសមាជិកថ្មី មកពីបក្សភ្លើងទៀន នាព្រឹកមិញនេះ លោក ឃួង ស្រេង បានលើកឡើងថាៈ គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាព ជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកអោយមាន ប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយ។

មិនមានគណបក្សណា ហ៊ានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជា ដូចគណបក្សប្រជា ជនកម្ពុជា នោះឡើយ។

អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ គណបក្សប្រជាជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងក្លា លើសុខមាលភាពប្រជាពលរដ្ឋ

ជាក់ស្តែង ក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីយកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ

ប្រជាពលរដ្ឋ ចាក់ដូសទី៣ បានចំនួនជាង ១០០% ហើយ ហើយបាននិងកំពុងដំណើរការ ចាក់ដូសទី៤ ជូនប្រជាពលរដ្ឋ បន្ថែមទៀត៕

ដកស្រង់ពី៖ រស្មីកម្ពុជា