Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ស សុខា ៖ ការអញ្ជើញ​ទៅ​ប្រទេស​បារាំង លើក​នេះ​របស់​សម្តេច ស ខេង គឺ​ដើម្បី​ពិនិត្យ​សុខភាព

  • Print

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាកូនប្រុសច្បង របស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ ក្នុងផេកផ្លូវការរបស់ខ្លួន នៅមុននេះបន្តិចថាៈ ការអញ្ជើញធ្វើដំណើរ ទៅកាន់ប្រទេសបារាំង របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដើម្បីពិនិត្យ តាមដានស្ថានភាពសុខភាព របស់សម្តេចផ្ទាល់ តាមការតម្រូវរបស់ ក្រុមវេជ្ជបណ្ឌិត នៃប្រទេសបារាំង ។

លោក ស សុខា បានគូសបញ្ជាក់ថាៈ សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញទៅកាន់ ប្រទេសបារាំង រយៈពេល ១ សប្តាហ៍ គឺចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នេះតទៅ បន្ទាប់ពី បានទទួលការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក ស សុខា ក៏បានគូសបញ្ជាក់ដែរថាៈ ការអញ្ជើញទៅពិនិត្យ តាមដានសុខភាពរបស់ សម្ដេចក្រឡាហោម នៅប្រទេសបារាំង នាពេលនេះ គឺជាលើកទី២ ហើយ បន្ទាប់ពីសម្ដេច ធ្លាប់បានអញ្ជើញ ទៅពិនិត្យសុខភាព និងទទួលការព្យាបាល នៅប្រទេសបារាំង ដោយជោគជ័យ កាលពីដើមខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ។

ក្នុងនោះដែរ លោក ស សុខា ក៏បានគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងដំណើរ ទៅពិនិត្យ និងតាមដានសុខភាព នៅប្រទេសបារាំង សូមទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ សុខភាពល្អបរិបូរណ៍ និងសូមបានចៀសផុត ពីជំងឺទាំងឡាយទាំងពួង កុំបីខានឡើយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា