Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹទ្ធសភា នឹងបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម១រូប ជំនួសសមាជិក ទទួលមរណភាព

  • Print

ភ្នំពេញ ៖ ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ បន្តសម័យប្រជុំរបស់ខ្លួន ដោយមានរបៀបវារៈតែមួយគឺការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ១រូប ជំនួសសមាជិកដែលទទួលមរណភាព។

យោងតាមសេចក្ដីប្រកាសសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឲ្យដឹងថា នាថ្ងៃទី២ ឧសភា គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា

បានប្រជុំក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

បានកំណត់យកថ្ងៃទី៣ ឧសភា ដើម្បីបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ

ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន១រូប ជំនួសសមាជិកដែលបានទទួលមរណភាព៕

ដកស្រង់ពី៖ ដើមអម្ពិល