Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងកសិកម្ម​និង​សមត្ថកិច្ច​ប្រជុំ​អំពី​ការងារ​បង្ក្រាប​បទល្មើស​នៅ​បឹង​ទន្លេសាប

  • Print

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារ បង្ក្រាបបទល្មើសនៅបឹងទន្លេសាប ។

កិច្ចប្រជុំនេះដឹកនាំដោយលោក រដ្ឋមន្ត្រី វេង សាខុន ជាប្រធានគណៈកម្មការ អន្តរ ក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប និងមានការអញ្ជើញចូលរួមពី

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងជាអនុប្រធាន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស

និងជាអនុប្រធាន និងសមាជិកគណៈកម្មការអន្តរក្រសួងដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ព្រមទាំងអភិបាល នៃគណៈអភិបាលខេត្តទាំង៦ នៅជុំស្ថិតនៅវិញបឹងទន្លេសាប ក្រុមការងារ

និងលេខាធិការដ្ឋាន ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើលទ្ធផលការងារ បង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបក្នុងរយៈពេលមួយខែកន្លងមក និងលើកទិសដៅបន្ត។

អង្គប្រជុំបានឯកភាពគ្នាដាក់ចេញនូវវិធានការចាំបាច់មួយចំនួនចំពោះមុខ និងរយៈពេលវែង ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលខុសច្បាប់ សម្រាប់អនុវត្តន៍បន្ត ៕

ដកស្រង់ពី៖ កោះសន្តិភាព