Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានចំណាត់ការល្អលើការគ្រប់គ្រងជំងឺកូវីដ១៩នោះទេ មិនអាចឱ្យពលរដ្ឋមានឱកាសបានដើរលេងសប្បាយពេលចូលឆ្នាំថ្មីនោះទេ (Video inside)

  • Print

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះបើសិនជារាជរដ្ឋាភិបាល មិនមានចំណាត់ការឱ្យបានល្អ លើការគ្រប់គ្រងនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នោះទេ នឹងមិនអាចធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានដើរលេងកម្សាន្តសប្បាយ ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ កន្លងទៅនេះនោះទេ

។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលង ជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់។

ពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «បើយើងធ្វេសប្រហែលមិនចាត់ការឱ្យបានល្អ យើងគ្មានថ្ងៃសប្បាយរីករាយក្នុងការចូលឆ្នាំ ដូចពេលកន្លងទៅនោះទេ

ក្រោយការចូលឆ្នាំយើងបន្តការតាមដាន ដើម្បីពិនិត្យមើលតើការឆ្លងជំងឺនេះវាកើនឡើង ឫថយចុះ ប៉ុន្តែយើងឃើញថាវាថយចុះ ហើយយើង ក៏បានដកកាតព្វកិច្ចពាក់ម៉ាស់ ហើយទុកសិទ្ធឱ្យពលរដ្ឋជ្រើសរើសដោយខ្លួនឯង តើពាក់ម៉ាស់ ឫមិនពាក់ម៉ាស់»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការប្រយុទ្ធជាមួយនឹងសត្រូវដែលមើលមិនឃើញ មិនមែនជាបញ្ហាតូចនោះទេ វាជាបញ្ហាធំណាស់ដែលពេលខ្លះត្រូវ ចេញសារ សំលេងទាំងយប់ ដើម្បីគ្រប់គ្រងបញ្ហា និងគ្រប់គ្រងសភាពការណ៍ឱ្យទាន់ពេលវេលា និងដើម្បីឱ្យថ្នាក់ក្រោមទទួលបទបញ្ជារបន្ទាន់ផងដែរ។

សម្តេចតេជោ បានបន្ថែមថា ទោះបីសម្តេចមានការលំបាកក្នុងការគ្រប់គ្រងប្រទេសមួយ ដែលចេញពីស្ថានភាពបាតដៃទទេ ចេញពីប្រទេសដែលមិនទាន់មានសន្តិភាព ចេញពីស្ថានភាពនៃភាពក្រីក្រ ក៏ប៉ុន្តែសម្តេចមានមោទនភាព

ដោយទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ ហើយរាល់ការថ្លែងសាររបស់សម្តេច ប្រជាពលរដ្ឋបានយល់ ព្រមទទួល និងយកទៅអនុវត្តន៍ ដែលជាក់ស្តែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ទោះបីមានចលនាប្រឆាំងមិនឱ្យចាក់វ៉ាក់សាំង ក៏ប្រជាពលរដ្ឋបាន ជំនះយល់ព្រម ទៅចាក់វ៉ាក់សាំងបានយ៉ាងច្រើនផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការទទួលយកនិងអនុវត្តន៍តាមរបស់ប្រជាពលរដ្ឋក្នុងគ្រានៃជំងឺកូវីដ១៩នេះ គឺចាត់ទុកសំណាងមួយរបស់នាយករដ្ឋមន្ត្រី ក្នុងការទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ដោយមិនចាំបាច់ប្រើច្បាប់ដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ឫប្រើច្បាប់ទាំងមូលក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ និងជំងឺឆ្លងដ៏ទៃទៀតនោះទេ។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៩៤៧,២៧៧នាក់។

ក្នុងនោះរួមមាន៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៩៧,០៦៩នាក់, ចាប់ពីអាយុ១២ ដល់១៨ឆ្នាំ ១,៨៣៤,២៨៩នាក់, ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៥៨,០២៣នាក់,

អាយុ៥ឆ្នាំ ៣៩២,០២២នាក់ និងអាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៦៥,៨៧៤នាក់។ ដោយឡែក សម្រាប់ អ្នកបានចាក់ដូសទី៣ចំនួន ៨,៦០៤,២៤២នាក់ និងដូសទី៤ ចំនួន ១,៧៥៨,៣២២នាក់៕

ដកស្រង់ពី៖ Fresh News