Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីប្រឹក្សាពិសេសប្រធានាធិបតីប្រទេសអ៉ីស្រាអែល៖ ដំណើរការបោះឆ្នោតនៅកម្ពុជា មានភាពស្អាតស្អំ ត្រឹមត្រូវតាមលំនាំលទ្ធិប្រជាធិបតេយ្យ

  • Print

(ភ្នំពេញ)៖ លោក Ramin Mammadov សមាជិកក្រុមប្រឹក្សាអង្គការ ICAPP និងជាទីប្រឹក្សាពិសេសប្រធានាធិបតីប្រទេសអ៉ីស្រាអែល បានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានភាពស្អាតស្អំ ត្រឹមត្រូវតាមលំនាំលទ្ធិប្រជាធិបតេយ្យ។

លោក Ramin Mammadov បញ្ជាក់បែបនេះ ក្នុងសន្និសីទនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ ដើម្បីបង្ហាញពីលទ្ធផលនៃការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅសណ្ឋាគារហៃយ៉ាត់ រាជធានីភ្នំពេញ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងជីវិតរបស់ខ្ញុំ ៣ឆ្នាំ នៃការងារនយោបាយ ជាពិសេសពិនិត្យទៅលើលទ្ធិប្រជាធិបតេយ្យ គឺតែងតែប្រយុទ្ធជំទាស់អ្នកដែលធ្វើអ្វីដែលមិនល្អ

ខ្ញុំបានសេចក្តីសោមនរីករាយណាស់ និងមានកិត្តិណាស់ដែលមកប្រទេសកម្ពុជា តំណាងឱ្យ ICAPP ដែលក្រុមការងាររបស់ខ្ញុំ ធ្វើការអង្កេតនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

ហើយយើងពិនិត្យមើលទៅលើដំណើរការនៃការបោះឆ្នោតផងដែរ គ្មាននរណាម្នាក់ បានទទួលលុយ ឬប្រាក់បៀវត្សមកទីនេះទេ ប៉ុន្តែអ្វីដែលយើងមកទីនេះ យើងចង់ពិនិត្យមើលទៅលើភាពស្អាតស្អំ នៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ជាប្រទេសមួយដែលបានរួចផុតពីរបបប្រល័យពូជសាសន៍ ហើយយើងឃើញថាប្រជាពលរដ្ឋជាង៣លាននាក់ បានបាត់ជីវិត យើងចង់ជួយប្រទេសកម្ពុជា ដើម្បីឱ្យរួចផុតពីអតីតកាលរបស់ពួកគាត់ យើងមកដល់ទីនេះយើងឃើញដំណើរការ

មានតម្លាភាព គ្មាននរណាម្នាក់ ឬប្រជាជនណាស្រែកដាក់គ្នា ប៉ុន្តែ អ្វីដែលយើងឃើញគឺដំណើរការយ៉ាងរលូន និងមានតម្លាភាពផងដែរ នៃដំណើរការបោះឆ្នោតនេះ»។

ជាមួយគ្នានេះដែរ លោក Ramin Mammadov បានគូសបញ្ជាក់ថា សម្រាប់ដំណើរបោះឆ្នោតជានៅតាមប្រទេសជាច្រើន និងប្រទេសដែលលោកកំពុងតែរស់នៅ គឺលោករួមទាំងក្រុមការងារតែងតែឃើញប្រជាពលរដ្ឋបានវាយតបគ្នា ដោយសារតែប្រកាន់និន្នាការខុសគ្នា។

លោក Ramin Mammadov បានបង្ហាញចំណាប់អារម្មណ៍បន្ថែមថា៖ «វាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលដែលសម្រាប់រូបខ្ញុំបានចូលរួមដំណើរការបោះឆ្នោត ដោយសារតែខ្ញុំបានមើលឃើញនូវស្ថេរភាពនយោបាយ សេរីភាព

អ្វីដែលយើងបានវាយតម្លៃខ្ពស់នោះ ប្រទេសកម្ពុជា បានដំណើរការទៅតាំងពីថ្ងៃរំដោះចេញពីរបប ប៉ុល ពត តាំងពីឆ្នាំ១៩៧៩ កន្លងមក

ហើយយើងអាចធ្វើដំណើរមកកាន់គ្រប់ទីកន្លែងទាំងអស់ ជាពិសេសនាកំឡុងជំងឺកូវីដ១៩ បានបង្ហាញពីការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ច្រើនជាងលើពិភពលោក និងបានចូលរួមចំណែកបោះឆ្នោតផងដែរ ខ្ញុំសូមជម្រាបផងដែលថា

យើងបានអង្កេតឃើញការបោះឆ្នោតកាលពីម្សិលមិញ ជាទស្សនទានរបស់យើងប្រទេសនេះ (កម្ពុជា) គឺដំណើរការទៅយ៉ាងល្អឥតខ្ចោះ និងមានភាពរលូន គ្មាននរណាស្រែកដាក់គ្នា ការបោះឆ្នោតនេះប្រព្រឹត្តទៅបានត្រឹមត្រូវ»។

លោកបានឱ្យដឹងថា ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ម្សិលមិញ គឺលោករួមនឹងអង្កេតការណ៍ផ្សេងទៀត

បានចុះទៅពិនិត្យការិយាល័យបោះឆ្នោតចំនួន ២២កន្លែង ដោយពិនិត្យឃើញថាគ្មាននរណាម្នាក់ចង្អុលបង្ហាញលោក រួមនឹងក្រុមការងារផ្សេងទៀតឱ្យចុះត្រួតពិនិត្យនោះទេ ប៉ុន្តែ ពួកលោកជាអ្នកជ្រើសរើសដោយលោកបានពិនិត្យបញ្ជីឈ្មោះរបស់ប្រជាពលរដ្ឋ ពិនិត្យទៅលើហិបឆ្នោត សម្រាប់ដាក់សន្លឹកឆ្នោតជាដើម។

សម្រាប់លោក Ramin Mammadov បានបន្តថា សម្រាប់ទស្សនៈ និងការមើលឃើញដោយផ្ទាល់នឹងភ្នែកអាចបញ្ជាក់យ៉ាងច្បាស់ថា ដំណើរការបោះឆ្នោតនៅកម្ពុជា

គឺបានដំណើរយ៉ាងត្រឹមត្រូវតាមលំហរនូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សយ៉ាងត្រឹមត្រូវ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ដោយមានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។

ការបោះឆ្នោតនេះមានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម៕

ដកស្រង់ពី៖ Fresh News