Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប នឹងប្រកាសលទ្ធផលបឋមអំពីចំនួនអាសនៈ និងសំឡេងឆ្នោត ដែលគណបក្សនយោបាយទទួលបាននៅថ្ងៃនេះ

  • Print

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបឋម អំពីចំនួនអាសនៈ និងសំឡេងឆ្នោត ដែលគណបក្សនយោបាយទទួលបាន ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។

នេះបើតាមការបញ្ជាក់របស់ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ជូនបណ្តាញព័ត៌មាន Fresh News ។

លោកបានបន្ថែមថា លទ្ធផលបឋមនេះ នឹងត្រូវបិទប្រកាសតាមមូលដ្ឋាននានានៅតាមឃុំសង្កាត់ ទូទាំងប្រទេស និងផ្សព្វផ្សាយតាមបណ្តាញផ្លូវការរបស់គ.ជ.ប ចំណែកលទ្ធផលផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

តាមសេចក្តីប្រកាសរបស់គ.ជ.ប បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណជាង ៨០.១៩ភាគរយ បានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋជាង៩.២លាននាក់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។

គណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមូលដ្ឋាននេះ ខណៈដែលគណបក្សប្រជាជន

កម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានសំឡេងនាំមុខគេ នៅគ្រប់បណ្តារាជធានីខេត្ត ទូទាំងប្រទេស៕

ដកស្រង់ពី៖ Fresh News