Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខការទូតកម្ពុជា ច្រានចោល​ការចោទ​ប្រកាន់ អំពីមូលដ្ឋានកងទ័ពជើង​ទឹករាម​

  • Print

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានច្រានចោលការចោទប្រកាន់ អំពីមូលដ្ឋានកងទ័ពជើងទឹករាម។

ការលើកឡើងនេះ បានធ្វើឡើង ក្នុងពេលលោក ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

ផ្តើមនៃកិច្ចសន្ទនានេះ លោកប្រមុខការទូតកម្ពុជា ប្រាក់ សុខុន បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះលោកស្រី Penny Wong ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

ហើយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តផមរបស់សមភាគីអូស្ត្រាលី ឱ្យមានជំនួបតាមទូរស័ព្ទនាពេលនេះ បន្ទាប់ពីលោកស្រី Penny Wong បានចូលកាន់តំណែងភ្លាម ដែលការណ៍នេះ

បានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃទំនាក់ទំនងទ្វេភាគី ខណៈពេលដែលប្រទេសទាំងពីរ កំពុងប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-អូស្ត្រាលី។

ដកស្រង់ពី៖ កោះសន្តិភាព