Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាឧបត្ថម្ភអាស៊ាននូវម៉ាសធម្មតា ២លាន, ម៉ាស N95 ២០ម៉ឺន, ម៉ាស៉ីនផលិតអុកស៉ីសែនស្វ័យប្រវត្តិ ៣០០គ្រឿង, ម៉ាស៉ីនតាមដានសញ្ញាជីវិត ១០០គ្រឿង និងថវិកា ១លានដុល្លារ (Video inside)

  • Print

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភដល់អាស៊ាននូវម៉ាសធម្មតា ចំនួន ២លានសន្លឹក, ម៉ាស N95 ចំនួន ២០ម៉ឺនសន្លឹក, ម៉ាស៉ីនផលិតអុកស៉ីសែនស្វ័យប្រវត្តិ ចំនួន ៣០០គ្រឿង, ម៉ាស៉ីនតាមដានសញ្ញាជីវិត ចំនួន ១០០គ្រឿង និងថវិកាចំនួន ១លានដុល្លារ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ ពេលជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៉ី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចទាក់ទងនឹងកូវីដនេះដែរ ព្រឹកមិញនេះខ្ញុំទើបសម្រេច! ឥឡូវអាស៊ាន យើងត្រូវចូលរួមជាមួយអាស៊ាន។

មានប្រទេស៣ ដែលបានចួលរួមរួចមកហើយ យើងជាប្រទេសទី៤ ដែលនឹងត្រូវចូលរួម សម្រាប់ស្តុកបម្រុងវេជ្ជសាស្ត្ររបស់អាស៊ានសម្រាប់គ្រោះអាសន្នសាធារណៈ។

អញ្ចឹងព្រឹកមិញនេះ ខ្ញុំសម្រេចផ្តល់តាមលទ្ធភាពរបស់យើង ក្នុងនោះ យើងផ្តល់ម៉ាសធម្មតា ២លាន, ម៉ាស N95 ចំនួន ២០ម៉ឺន, ម៉ាស៉ីនផលិតអុកស៉ីសែនស្វ័យប្រវត្តិ ៣០០គ្រឿង, ម៉ាស៉ីនតាមដានសញ្ញាជីវិតចំនួន ១០០គ្រឿង និងថវិកា ១លានដុល្លារ»។

បើតាមការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រទេស ៣ហើយ ដែលបានចូលរួមឧបត្ថម្ភដល់អាស៊ាន ក្នុងនោះរួមមាន ថៃ ឡាវ និងវៀតណាម។

សម្តេចថ្លែងបន្តថា មិនទាន់ដឹងចំនួនប្រទេសដទៃគេជួយក្នុងចំនួនណាទេ តែកម្ពុជាយើងជួយតាមលទ្ធភាព។

ក្រោយការឧបត្ថម្ភនេះដែរ កម្ពុជានៅតែមានឆន្ទៈជួយដល់អាស៊ាននៅថ្ងៃក្រោយទៀត ដោយសម្តេចអះអាងថា ថ្ងៃក្រោយកម្ពុជានឹងជួយដល់អាស៊ាន ដូចជាការផ្តល់ឧបករណ៍តេស្តរហ័សជាដើម៕

ដកស្រង់ពី៖ Fresh News