Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក គួ​ច ចំរើន ប្រកាស​រក​អ្នកមាន​ជំនាញដើម្បី​ជួយ​រក​វិធី​ការពារកុំ​ឱ្យ​ចេញ​ស្នឹម​លើ​រូបសំណាក «​ព្រះថោង​នាងនាគ​»

  • Print

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយលោកតែងតែមើល និងដើរកាយសំរា.មតាមមាត់លូ ខណៈពេលមេឃកំពុងភ្លៀងខ្លាំង ដើម្បីសម្រួលលំហូរទឹកភ្លៀង។

តាមរយៈសកម្មភាពនេះ បានធ្វើឱ្យបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាស្ញប់ស្ញែង និងកោតសរសើរចំពោះការយកចិត្តទុកដាក់ដ៏ធំធេងរបស់លោកអភិបាលខេត្ត ដោយគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់វេលា សក្ដិសមជាថ្នាក់ដឹកនាំដ៏គំរូមួយរូបនៅកម្ពុជា។

ហើយសំរា.ម ជាផ្នែកមួយដែលធ្វើឱ្យរាំងស្ទះដល់លំហូរទឹក និងអាចបណ្តាលឱ្យមានការជន់លិច នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។

ដូច្នេះហើយ រដ្ឋបាលខេត្តព្រះសីហនុ បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគ្រប់គ្រង និងទុកដាក់សំរា.មឱ្យបានត្រឹមត្រូវ រួមគ្នាការពារបរិស្ថានរស់នៅ ។

ជាក់ស្ដែង នៅមុននេះបន្តិច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីប្រកាសរកអ្នកមានជំនាញធ្វើរូបព្រះបាទព្រះថោង ធ្វើពីស្ពាន់ ត្រូវខ្យល់សមុទ្រ មិនអោយឡើងស្នឹម។

លោកឯកឧត្តម បានមានប្រសាសន៍ឲ្យដឹងថា ប្រិយមិត្តណា មានជំនាញ មានបទពិសោធន៍ ព្រះបាទព្រះថោង ធ្វើពីស្ពាន់ ចាក់បេតុងខាងក្នុង ពេលត្រូវខ្យល់សមុទ្រ ចេញស្នឹមដូចនេះ ។

តើមានវិធីបែបណា ដើម្បីការពារ ទប់ទល់អោយបានល្អ មិនចេញស្នឹម0x017d7 សូមជួយផ្ដល់យោបល់ ! សូមអរគុណចំពោះការចែករំលែក»។

គួរបញ្ជាក់ផងដែរថា រូបសំណាក «ព្រះថោងនាងនាគ» ធ្វើពីស្ពាន់មានទម្ងន់ ៦០ តោន កម្ពស់ពីព្រះបាទដល់កំពូលមកុដ ២១ ម៉ែត្រ មានអង្កត់ផ្ចិត ៩៩ ម៉ែត្រ ដាក់លើបល្ល័ង្កកម្ពស់ជាង ៦ ម៉ែត្រ នៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ដោយរូបសំណាកនេះ ឈរបែរព្រះភក្ត្រឆ្ពោះទៅសមុទ្ររាម។

គួរបញ្ជាក់ទៀតថា រូបសំណាក «ព្រះថោងនាងនាគ» បានធ្វើពិធីអភិសេកកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅ នៅចំណុចរង្វង់មូលព្រះថោងនាងនាគ

ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ៕

ដកស្រង់ពី៖ កោះសន្តិភាព