រដ្ឋបាលរាជធានីបើកការដ្ឋានសាងសង់អគាររដ្ឋបាលបន្ថែមដើម្បីបំពេញតម្រូវការ
- Details
- Category: National News
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបើកដំណើរការសាងសង់អគាររដ្ឋបាលបន្ថែមក្នុងបរិវេណសាលារាជធានីភ្នំពេញដើម្បីបម្រើតម្រូវការជាក់ស្តែងក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
ពិធីបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកស្រីជា សីណា ឃួងស្រេង។
អគារនេះក្នុងគម្រោងនឹងសង់ឲ្យរួចរាល់រយៈពេលជាងប្រាំមួយខែ។នេះគឺជាការគិតគូនិងយកចិត្តទុកដាក់ពីលោកឃួង ស្រេង ក្នុងការរៀបចំឲ្យមន្ត្រីមានកន្លែងធ្វើការសមរម្យ
ងាយស្រួលបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសស្របពេលដែលរាជធានីភ្នំពេញកំពុងមានការអភិវឌ្ឍលើគ្របវិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដកស្រង់ពី៖ រស្មិកម្ពុជា