Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា និង​កូរ៉េ បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពន្ធដារ​

  • Print

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េខាងត្បូង ដើម្បីបន្តសហការគ្នាលើវិស័យពន្ធដារឱ្យកាន់តែច្រើនថែមទៀត។

អនុស្សរណៈនៃការយោគយល់គ្នានេះ បានត្រូវចុះហត្ថលេខាដោយលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក

នៃអគ្គនាយកដ្ឋានពន្ធដារនិងលោក KIM CHANGKI អគ្គនាយក នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ។កិច្ចសហការនេះ

ផ្តោតលើ៖កិច្ចសហប្រតិបត្តិការបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង (DTA), ពង្រឹងការផ្លាស់ប្តូរព័ត៌មាន (EoI), ផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីពន្ធដារ GDT ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព

និងសមត្ថភាពនៃការគ្រប់គ្រងពន្ធដារ, ការរៀបចំសិក្ខាសាលាជាប្រចាំ ដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយឱ្យធុរជនកូរ៉េ ដែលប្រកបធុរកិច្ចនៅកម្ពុជា បង្កើនការយល់ដឹងអំពីកាតព្វកិច្ច និងអនុលោមភាពពន្ធ។

ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការបំពេញដំណើរទស្សនកិច្ចសិក្សាជាផ្លូវការ របស់អគ្គនាយកដ្ឋានពន្ធដារ ទៅកាន់រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ

ក្នុងពេលអនាគតដ៏ខ្លី ដើម្បីសិក្សាដកស្រង់បទពិសោធន៍ និងរៀនសូត្របន្ថែមទៀតលើ ពន្ធលើល្បែង (Taxation of Gambling), បច្ចេកវិទ្យា Blockchain, និង ពន្ធលើបរធនបាលកិច្ច Taxation on Trust ផងដែរ៕/

ដកស្រង់ពី៖ រស្មីកម្ពុជា