Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណែងអនុប្រធានទី១ នៃរដ្ឋសភា របស់លោក កឹម សុខា ត្រូវបានរដ្ឋសភាបោះឆ្នោតដកតំណែងហើយ នៅមុននេះបន្តិច

  • Print

 

(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋសភាបើកកិច្ចប្រជុំ ដែលមានរបៀបវារៈ បោះឆ្នោតដកតំណែងឯកឧត្តម កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភានោះ នៅពេលនេះ វេលាម៉ោង៩៖១០នាទី ព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០១៥នេះ រដ្ឋសភាបានសម្រេចបោះឆ្នោត ទម្លាក់តំណែងអនុប្រធានទី១ នៃរដ្ឋសភារបស់ឯកឧត្តម កឹម សុខា ហើយដោយសម្លេង៦៨ លើ៦៨។

សូមជំរាបថា កិច្ចប្រជុំរដ្ឋសភាដើម្បីបោះឆ្នោត ទម្លាក់តំណែងឯកឧត្តម កឹម សុខា ធ្វើឡើងក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

កិច្ចប្រជុំពិនិត្យដកតំណែងរបស់ឯកឧត្តម កឹម សុខា ធ្វើឡើងតាមសំណើររបស់ឯកឧត្តម ប៉ែន បញ្ញា និង ឯកឧត្តម ជាម យៀប តំណាងក្រុមតំណាងរាស្រ្ត ៦៣រូប មកពីគណបក្សប្រជាជនកម្ពុជា។

លោក ជាម យៀប បានថ្លែងឲ្យដឹង នៅក្នុងកិច្ចប្រជុំសភាថា ការប្រជុំបោះឆ្នោតទម្លាក់ដំណែងឯកឧត្តម កឹម សុខា ធ្វើឡើងដោយមានការទទួលញត្តិប្រជាពលរដ្ឋ ដែលទាមទារឲ្យដកឯកឧត្តម កឹម សុខា មានរហូតជាង ៣០ម៉ឺននាក់ ៕